ស្រុកកោះកុង: ថ្ងៃអាទិត្យ ៨រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៨:១០ នាទីយប់ រដ្ឋបាលត្រពំាងរូង ដឹកនាំដោយលោកស្រី កង ឡាយ មេឃុំត្រពាំងរូង បានដឹកនាំកម្លាំងឃុំរួមមាន: ជំទប់ទី១ ទី២ ឃុំ អនុភូមិត្រពាំងរូងចំនួន ០១នាក់ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំចំនួន ០២នាក់ និងកម្លាំងប្រជាការពារឃុំ ចំនួន ០៤នាក់ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកចំនួន ០១នាក់ បានបន្តធ្វេីសកម្មភាពយាមល្បាតក្នុងការបិទខ្ទប់ការធ្វេីដំណេីរចេញ-ចូលរបស់ប្រជាពលរដ្ឋក្នុងភូមិត្រពំាងរូង នៅចំណុចក្រេាមស្ពានត្រពាំងរូង រយៈពេល១៤ ថ្ងៃ (ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ ថ្ងៃទី១២ ខែសីហា ២០២១) ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង។
ប្រភព: រដ្ឋបាលឃុំត្រពាំងរូង