រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ពុំ ធឿន មេឃុំជ្រោយប្រស់ បាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនគ្រួសារក្រីក្រ ដែលកំពុងសម្រាលកូន នៅប៉ុស្តិ៍សុខភាពជ្រោយប្រស់។

ស្រុកកោះកុង: ថ្ងៃអាទិត្យ ៨រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែសីហា ២០២១ លោក ពុំ ធឿន មេឃុំបានដឹកនាំក្រុមការងារឃុំ រួមមាន: ជំទប់ទី១ និងជំទប់ទី២ ឃុំ បាននាំយក អង្ករ ២០គីឡូក្រាម គ្រឿងឧបភោគ បរិភោគ មួយចំនួន និងថវិកាចំនួន ១០០ ០០០ រៀល (មួយរយពាន់រៀល) ដល់ប្រជាពលរដ្ឋក្រីក្រ ១គ្រួសារ រស់នៅភូមិថ្មី ដែលកំពុងសំរាលកូននៅ ប៉ុស្តិ៍សុខភាពជ្រោយប្រស់។

ប្រភព: រដ្ឋបាលឃុំជ្រោយប្រស់

អត្ថបទទាក់ទង