រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត បានអញ្ជើញចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខេត្តកោះកុង ជូនដល់កុមារអាយុចាប់ពី១២ ដល់ក្រោមអាយុ១៨ឆ្នាំ នៅស្រុកមណ្ឌលសីមា

ដោយមានការណែនាំពីលោកជំទាវអភិបាលខេត្ត នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត បានអញ្ជើញចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខេត្តកោះកុង អនុវត្តដោយក្រុមការងារនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ជូនដល់កុមារអាយុចាប់ពី១២ ដល់ក្រោមអាយុ១៨ឆ្នាំ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង។ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅស្រុកមណ្ឌលសីមា នាព្រឹកនេះ ស្ថិតក្រោមបរិយាកាសយ៉ាងល្អប្រសើរ ក្រោមកិច្ចសម្របសម្រួលពីអាជ្ញាធរស្រុក និងឃុំប៉ាក់ខ្លង និងមានការយកចិត្តទុកដាក់ក្រុមគ្រូពេទ្យរបស់ខេត្ត។

អត្ថបទទាក់ទង