/ / /

រដ្ឋបាលឃុំជីខក្រោម បានធ្វើការផ្សព្វផ្សាយ អប់រំ ណែនាំ ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន

ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ តាមការណែនាំរបស់រដ្ឋបាលស្រុកស្រែអំបិល រដ្ឋបាលឃុំជីខក្រោម បានធ្វើការផ្សព្វផ្សាយ អប់រំ ណែនាំ ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដូចខាងក្រោម៖
+ផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដែលជាមាតាបិតា និងអាណាព្យាបាល ណែនាំកូនចៅ ដែលមានអាយុចាប់ពី ១២ឆ្នាំដល់ ១៧ ឆ្នាំ ឲ្យមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៩:០០ នាទីព្រឹក ដល់ម៉ោង ៤:០០នាទីរសៀល នៅទីតាំងសាលាបឋមសិក្សាបឹងព្រាវ ភូមិបឹងព្រាវ

+សេចក្ដីសម្រេចលេខ ០៧៤/២១ ស.ស.រ របស់រដ្ឋបាលខេត្ដកោះកុង ស្ដីពីការអនុវត្ដវិធានការរដ្ឋបាលជាបណ្ដោះអាសន្នដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្ដក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា និងស្រុកស្រែអំបិល ខេត្ដកោះកុង

+សេចក្ដីសម្រេចលេខ ០៧៥/២១ ស.ស.រ របស់រដ្ឋបាលខេត្តកោះកុង ស្ដីពីការបិទខ្ទប់ភូមិសាស្រ្ដខេត្ដកោះកុងរយះពេល ១៤ថ្ងៃ (ដប់បួន)ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៏ ដែលបណ្ដាលមកពីមេរោគកូវីដ-១៩ ប្រភេទដែលតា(Delta)

ប្រភពៈ វឿន រិទ្ធី

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    26/09/2026

    ថ្នាក់ដឹកនាំ ក្រុមកីឡាខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដែលបានឧបត្ថម្ភថវិកា ចំនួន ១០០ដុល្លារ សម្រាប់ចូលរួមប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦

  • ហេង គីមឆន/
    26/09/2026

    ខេត្តកោះកុង មានឱកាសការងារ ជូនបងប្អូនប្រជាពលរដ្ឋជាពិសេស អតីតពលករ ដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញចំនួន

  • មន្ទីរអធិការកិច្ច/
    26/09/2026

    លោក អ៊ូ រី ប្រធានមន្ទីរ ដឹកនាំលោក លោកស្រីអនុប្រធានមន្ទី លោកប្រធានការិយាល័យ នៃមន្ទីរអធិការកិច្ចខេត្តកោះកុង ចូលរួមសិក្ខាសាលា ស្តីពី «ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រ ព៤ជ៤ របស់ក្រសួងអធិការកិច្ច»

  • រដ្ឋបាលស្រុកកោះកុង/
    26/09/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង​ បានដឹកនាំ​កិច្ចប្រជុំ​គណៈអភិបាលស្រុក​កោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    25/09/2026

    ពិធីប្រកាសចូលកាន់មុខដំណែងអភិបាលរង នៃគណៈអភិបាលស្រុកកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    25/09/2026

    រដ្ឋបាលឃុំទួលគគីរ បានបើកកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ សម្រាប់ខែកញ្ញា ឆ្នាំ២០២៦ និងកិច្ចប្រជុំសាមញ្ញលើកទី៥២ ឆ្នាំទី៥ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំទួលគគីរ