រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធាន អនុគណៈកម្មការឆ្លើយតបបន្ទាន់ និងស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ-១៩ ខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំណែនាំអំពីការរៀបចំរបាយការណ៍ និងវិធីសាស្រ្តសម្ភាសន៍អ្នកជំងឺកូវីដ-១៩

លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធាន អនុគណៈកម្មការឆ្លើយតបបន្ទាន់ និងស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ-១៩ ខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំណែនាំអំពីការរៀបចំរបាយការណ៍ និងវិធីសាស្រ្តសម្ភាសន៍អ្នកជំងឺកូវីដ១៩ ជូនដល់ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់លើអ្នកជំងឺកូវីដ-១៩ ខេត្តកោះកុង នៅសាលប្រជុំ សាលាខេត្ត។ ក្រុមការងារដែលទើបបង្កើតឡើងថ្មីនេះ មានសមាសភាពភាគច្រើនចេញពីមន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត សំដៅធានាក្នុងការសម្ភាសន៍ ស្រាវជ្រាវ និងស្វែងរកប្រភពអ្នកប៉ះពាល់ផ្ទាល់ រឺប្រយោលលើអ្នកផ្ទុកមេរោគកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តកោះកុង ដើម្បីប្រមូលព័ត៌មាន និងរាយការណ៍បន្ទាន់ជូនគណៈកម្មការខេត្ត លើប្រភព នៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីអោយគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្ត មានវិធានការបន្ទាន់ ស្របតាមវិធានសុខាភិបាល និងវិធានការរដ្ឋបាលក្នុងការកាត់ផ្តាច់ប្រភពចម្លងនៃមេរោគកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព៕

អត្ថបទទាក់ទង