/ / /

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសំណើ របស់ប្រជាពលរដ្ឋស្នើសុំចុះបញ្ជីស្ថិតនៅស្រុកគិរីសាគរ ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាត និងណែនាំពីលោក ជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើរបស់ប្រជាពលរដ្ឋ ឈ្មោះ កៅ គន្ធា ស្នើសុំចុះបញ្ជីដីស្ថិតនៅភូមិយាយសែន ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។ តាមរយៈកិច្ចប្រជុំនេះ ទាំងលោកប្រធានមន្ទីរបរិស្ថាន លោកតំណាងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី លោកអភិបាលស្រុកគិរីសាគរ មេឃុំព្រែកខ្សាច់ មេភូមិយាយសែន បានឯកភាពជារួមថា មុននឹងធ្វើការចុះបញ្ជីដី ជូនប្រជាពលរដ្ឋ មន្ត្រីជំនាញភូមិបាល ត្រូវចុចយកនិយាមកាដីដំឡើងផែនទីទីតាំងដីឱ្យបានច្បាស់លាស់ ដោយកាត់ចេញ/ទុកនូវចំណីព្រែក សមុទ្រ ផ្លូវ ជាដើម ហើយបន្ថែមពីនេះទៅទៀត ម្ចាស់សំណើត្រូវមានឯកសារពាក់ព័ន្ធមួយចំនួនទៀតដែលច្បាប់តម្រូវ៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    12/03/2026

    លោក ហេង គីមឆន នាយករង រដ្ឋបាលសាលាខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ដោយមានការចូលរួមពីអាជ្ញាធរឃុំត្រពាំងរូង និងក្រុមហ៊ុនអ្នកទទួលការគម្រោង ចុះពិនិត្យស្ពាន ១កន្លែង និងផ្លូវក្រាលគ្រួសក្រហមចំនួន១ ខ្សែ បានបញ្ចប់ការសាងសង់ ១០០% ដែលប្រើប្រាស់មូលនិធិឃុំត្រពាំងរូង ឆ្នាំ២០២៥

  • ហេង គីមឆន/
    12/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល ជាមួយមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ជាស្ត្រី ដែលបំពេញការងារ នៅសាលាខេត្ត ក្នុងឱកាសអបអសាទរ ទិវានារីអន្តរជាតិ ខួបលើកទី១១៥

  • ហេង គីមឆន/
    12/03/2026

    លោក​ស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លី ចំនួន ២ករណី​ នៅក្នុង​ភូមិ​សាស្ត្រ​ក្រុងខេមរភូមិន្ទ​ ខេត្តកោះកុង

  • ហេង គីមឆន/
    12/03/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី អបអរសាទរ ពិធីសំណេះសំណាល ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ“សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/03/2026

    លោកស្រី គ្រី​ សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរលោកស្រី អ៉ិន សោភ័ណ្ឌសមាជិកក្រុមប្រឹក្សាស្រុកលោកស្រី អ៉ិន សុភី​ អភិបាលរងស្រុក​ និងលោកស្រី សាត សុវណ្ណរ៉េត ប្រធានការិយាល័យសង្គមកិច្ច​ និងសុខុមាលភាពសង្គម បានចូលរួមអបអរសាទរពិធីសំណេះសំណាលខួបលើកទី១១៥ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ”សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី គ្រួសារ”

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/03/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ បាចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ ​ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ និងបទបញ្ញត្តិទូទៅ ​ដល់អាជីវករ​ ម្ចាស់ផ្ទះជួល ម្ចាស់ផ្ទះសំណាក់ ម្ចាស់ភោជនីយដ្ឋាន ម្ចាស់សណ្ឋាគារ នៅភូមិព្រែកខ្សាច់