រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកវរសេនីយ៍ឯក សៀង ហ៊ អធិការ នៃអធិការដ្ឋាននគរបាលស្រុកកោះកុង ទទួលស្វាគមន៍លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ចុះជួបសំណេះសំណាល និងត្រួតពិនិត្យកម្លាំងអធិការដ្ឋានស្រុកកោះកុង

ស្រុកកោះកុង​៖ នៅថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២១ វេលាម៉ោង ៤:០០នាទីរសៀល នៅអធិការ នៃអធិការដ្ឋាននគរបាលស្រុកកោះកុង លោក ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង  អមដំណើរដោយលោក ឧត្តមសេនីយ៍ត្រី លឹម ឆាយ ស្នងការរង បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងត្រួតពិនិត្យកងកម្លាំងអធិការដ្ឋាន ក្នុងនោះដែរ លោក ឧត្តមសេនីយ៍ទោ ស្នងការ បានប្រជុំផ្សព្វផ្សាយ  សេចក្តីសម្រេចលេខ​ ០៧៥/២១​ ស.ស.រ​ ចុះថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ​២០២១​ របស់​រដ្ឋបាល​ខេត្ត​កោះកុង​​ ស្តីពីការ​បិទខ្ទប់ភូមិសាស្រ្តខេត្តកោះកុង​ ចំនួន​ ១៤ថ្ងៃ​ គិតចាប់ពីថ្ងៃ​ទី២៩​ កក្ដដា​ ដល់ថ្ងៃទី​ ១២​ ខែសីហា​ ឆ្នាំ​២០២១​ ដេីម្បីទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍​ ដែលបណ្តាលមកពីមេរោគកូវីដ-១៩​ ប្រភេទ​ដែលតា​ (Delta)  និងផ្សព្វផ្សាយផែនការមួយចំនួន ដើម្បីចុះអនុវត្តន៍។
    
ប្រភព ៖ អធិការដ្ឋាន​នរគបាលស្រុក​កោះកុង​

អត្ថបទទាក់ទង