ស្រុកកោះកុង: រដ្ឋបាលឃុំត្រពាំងរូង ថ្ងៃព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ លោកស្រី កង ឡាយ មេឃុំត្រពាំងរូង បានដឹកនាំក្រុមការងារសុខភាពឃុំរួមមាន: ក្រុមប្រឹក្សាឃុំមេភូមិ អនុភូមិត្រពាំងរូង និងលោកស្រីសមាជិកភូមិដីទំនាប សហការជាមួយក្រុមគ្រូពេទ្យមណ្ឌលសុខភាពត្រពាំងរូង យកសំណាកលើអាជីវករ ប្រជាពលរដ្ឋ រកជំងឺកូវីដ-១៩ ដោយឧបករណ៍តេស្តរហ័ស បានចំនួន ៦៤នាក់ ស្រី ២៧នាក់ នៅវិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង។ ជាលទ្ធផលមានអ្នកមានវិជ្ជមានចំនួន ០៦នាក់ ស្រី ០៣នាក់។ ក្រុមគ្រូពេទ្យបានឱ្យពួកគាត់សម្រាកព្យាបាលនៅវិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង ដែលជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ស្រាល។
ប្រភព: រដ្ឋបាលឃុំត្រពាំងរូង