/ / / /

សេចក្តីសម្រេចលេខ០១៧/២១ ស.ស.រ ស្តីពី  ការបង្កើតក្រុមការងារ និងអនុក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស្រុកកោះកុង ខេត្តកោះកុង

ស្រុកកោះកុង ៖ ថ្ងៃពុធ ៤ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័​ក​ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលស្រុកកោះកុង​បានចេញ​សេចក្តីសម្រេចលេខ០១៧/២១ ស.ស.រ ស្តីពី ការបង្កើតក្រុមការងារ និងអនុក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស្រុកកោះកុង ខេត្តកោះកុង ដើម្បីគ្រប់គ្រងដឹកនាំរួម និងសម្របសម្រួលការអនុវត្តវិធានការជាអន្តរវិស័យទូទៅជាមួយភ្នាក់ងារពាក់ព័ន្ធនានានៅតាមមូលដ្ឋាន ផ្ដល់ការប្រឹក្សាយោបល់ដល់អនុក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅតាមបណ្ដាឃុំ ទាំង៤ អំពីនីតិវិធី របៀបរបប នៃការចាត់ចែងការងារ នៅមូលដ្ឋានឱ្យដំណើរការដោយរលូន ជាមួយការផ្តល់ការណែនាំដល់ក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នូវការអនុវត្តវិធានការការពាររបស់ក្រសួងសុខាភិបាល និងវិធានការការពាររបស់រាជរដ្ឋាភិបាលកម្ពុជា “៣ការពារ និង៣កុំ” ឱ្យមានប្រសិទ្ធិភាពខ្ពស់នៅតាមមូលដ្ឋាន​។ ធ្វើការសម្របសម្រួល ការអនុវត្តការងារ នីតិវិធីប្រតិបត្តិការគ្រប់គ្រង ការថែទាំ និងការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាល និងនៅតាមផ្ទះឱ្យបានជាប់ជាប្រចាំនៅតាមគោលដៅនីមួយៗ ទាំងក្នុងសភាពការណ៍ធម្មតា និងសភាពការណ៏បន្ទាន់ចាំបាច់ និងរៀបចំទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយការសហការគ្នាជាមួយអនុក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឃុំគោលដៅនីមួយៗ ព្រមទាំងធ្វើការតាមដានត្រួតពិនិត្យការធ្វើចត្តាឡីស័កប្រជាពលរដ្ឋដែលបានចេញចូលក្នុងសហគមន៍ឱ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល។​

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/09/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យបានអញ្ជើញចុះពិនិត្យពីវឌ្ឍនភាពនៃការសាងសង់អគារសម្រាក ព្យាបាលជំងឺទូទៅ កម្ពស់ពីរជាន់ (EO, E1) ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/09/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យបានអញ្ជើញសួរសុខទុក្ខ ប្រកេនចង្ហាន់ និងបច្ច័យមួយចំនួនដល់ព្រះសង្ឃចំនួនពីរអង្គ ដែលមានអាពាធ និងកំពុងសម្រាក ព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង

  • មន្ទីរផែនការ/
    26/09/2026

    មន្ទីរផែនការខេត្តកោះកុង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងអង្គភាពប្រចាំខែកញ្ញា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/09/2026

    រដ្ឋបាលឃុំភ្ញីមាស ចុះត្រួតពិនិត្យវាយតម្លៃបញ្ចប់កិច្ចសន្យាគម្រោងសាងសង់ផ្លូវអាមេ១ខ្សែ ធានាគុណភាពរយៈពេល៦ខែ រួចរាល់ ស្ថិតនៅភូមិតានី

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/09/2026

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំកិច្ចប្រជុំ សំណេះសំណាលសួរសុខទុក្ខ ដល់កម្លាំងប្រជាការពារឃុំ

  • មន្ទីរបរិស្ថាន/
    26/09/2026

    លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមកិច្ចប្រជុំពិភាក្សាការងារស្តីពីការដាំស្តារព្រៃកោងកាង នៅតំបន់រ៉ាមសារកោះកាពិ។ កិច្ចប្រជុំនេះដឹកនាំដោយលោក អ៊ុយ កាម៉ាល អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងជាប្រធានគ្រប់គ្រងគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព