រដ្ឋបាលមន្ទីរផែនការខេត្ត រសៀលថ្ងៃអង្គារ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១
លោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្ត លោក ជា ស៊ីវត្រា អនុប្រធានមន្ទីរទទួលបន្ទុក និងលោក ប្រាក់ មនោ ប្រធានការិយាល័យរដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំកម្រិតជំនាញ ពីចម្ងាយ Zoom ស្តីពីការរៀបចំគម្រោងថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ របស់ក្រសួងផែនការ ដែលដឹកនាំដោយ ឯកឧត្តម រិន វីរៈ ប្រធានប្រតិភូ ក្រសួងផែនការ និងសមាសភាពចូលរួមមន្ទីរផែនការទាំង២៥រាជធានី-ខេត្ត និងទទួលបានការអញ្ជេីញចូលរួម ឯកឧត្តម ហុក ផេង ប្រធានប្រតិភូ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។