រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឃឹម ច័ន្ទឌី អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការគ្រប់គ្រង និងចាត់ចែងសាកសពអ្នកជំងឺកូវីដ-១៩ នៃរដ្ឋបាលខេត្តកោះកុង បានដឹកនាំក្រុមការងារ ធ្វើពិធីសែនព្រេនសុំម្ចាស់ទឹក ម្ចាស់ដីដើម្បីតម្លើងឡបូជាសាកសពអ្នកជំងឺកូវីដ-១៩នៅស្រុកស្រែអំបិល

នៅបរិវេណវត្ត មហាននិ្ទយ: បុព្វារាមវ័ននិវេទ លោក ឃឹម ច័ន្ទឌី អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការគ្រប់គ្រង និងចាត់ចែងសាកសពអ្នកជំងឺ-១៩ នៃរដ្ឋបាលខេត្តកោះកុង និងចៅអធិការវត្តបានអញ្ជើញចូលរួមពិធីសែនព្រេនសូមម្ចាស់ទឹកម្ចាស់ដីតម្លើងឡបូជាសាកសពអ្នកជំងឺកូវីដ-១៩។ ជាចុងក្រោយលោកប្រធានអនុគណៈកម្មការគ្រប់គ្រង និងចាត់ចែងសាកសពអ្នកជំងឺកូវីដ-១៩ បានបួងសួងសុំសេចក្តីសុខដល់ក្រុមការងារទាំងអស់ សូមឲ្យបងប្អូនប្រជារាស្ត្រក្នុងខេត្តកកោះកុងទាំងបរវៀសជាសឱ្យឆ្ងាយពីមេរោគចង្រៃ៕

អត្ថបទទាក់ទង