ក្រុមប្រឹក្សាខេត្តកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងមានការចូលរួមពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងលោកអភិបាលរងខេត្ត ដែលមានសមាសភាពសរុបចំនួន ៥០រូប។
កិច្ចប្រជុំ ផ្តោតសំខាន់លើរបៀបវារៈ :
១/ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
២/របាយការណ៍សកម្មភាពការងាររបស់គណៈអភិបាលខេត្ត ប្រចាំខែមិថុនា ឆ្នាំ២០២១
៣/ពិនិត្យ និងអនុម័តលើសេចក្ដីព្រាង របាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២១ ស្ដីពការអនុវត្តការងាររបស់រដ្ឋបាលខេត្តកោះកុង
៤/ស្ដាប់របាយការណ៍ គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្តកោះកុង ប្រចាំខែមិថុនា ឆ្នាំ២០២១ ៖
-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត
-គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស
-គណៈកម្មាធិការលទ្ធកម្ម
-គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត
៥/ស្ដាប់របាយការណ៍លទ្ធផលការងារ ប្រចាំខែមិថុនា ឆ្នាំ២០២១ និងទិសដៅបន្តរបស់ការិយាល័យប្រជាពលរដ្ឋខេត្ត
៦/ស្ដាប់របាយការណ៍ ស្ដីពីស្ថានភាពជំងឺកូវីដ-១៩ ប្រចាំខែមិថុនា ឆ្នាំ២០២១
៧/បញ្ហាផ្សេងៗ......។