លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគអភិវឌ្ឍរបស់ក្រុមហ៊ុនយូញៀន។
កិច្ចប្រជុំនេះប្រព្រឹត្តទៅតាមរយ:កម្មវិធី ZOOM ក្រោមអធិបតីភាព ឯកឧត្តម ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពី ឯកឧត្តម ស៊្រុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង លោក រស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង និងក្រុមការងារ។
ក្រុមកាងារនឹងចុះពិនិត្យទីតាំងដីជាក់ស្តែងដែលសម្រាប់ដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។