ថ្ងៃពុធ ៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៤:៣០នាទីរសៀល នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក បានដឹកនាំកិច្ចប្រជុំពិភាក្សាការប្រមូលព័ត៌មាន និងទិន្នន័យ ស្ដីពីស្ថានភាពគ្រប់គ្រងសំរាម សំណល់រឹងនៅតាមទីប្រជុំជន និងទិន្នន័យពាក់ព័ន្ធអាជីវកម្មប្រមូលទិញសំរាម សំណល់រឹងដែលអាចកែច្នៃបាន (អេតចាយ) ព្រមទាំងអាជីវកម្មកែច្នៃសំណល់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានស្រុកមណ្ឌលសីមា ខេត្តកោះកុង ។