រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ ឧត្ដមសេនីយ៍ទោ ហង្ស តារា ទទួលការងារសាខាលិខិតឆ្លងដែនខេត្តកោះកុង សូមចូលរួមឧបត្ថម្ភទឹកបរិសុទ្ធសឹង្ហ ចំនួន១០០កេស តាមរយៈលោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ ជូនគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តកោះកុង ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (Covid-19) នៅក្នុងខេត្តកោះកុង។