រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាល នៃគណ:អភិបាលខេត្តកោះកុង បានចុះ ពិនិត្យមើលទីតាំងដីទំហំ៥ហិកតា និងចុចនិយាកាលើទីតាំងដីផ្ទាល់ត្រៀមសម្រាប់ទុកបញ្ចុះសពសានិកឥស្លាមដែលស្លាប់ដោសារជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត ជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកោះកុង លោក ឃឹម ចន័្ទឌី ប្រធានអនុគណៈកម្មការគ្រប់គ្រង និងចាត់ចែងសាកសពអ្នកជំងឺកូវិដ-១៩ លោក វណ្ណ សាលី តំណាងគណៈអុីមុំាខេត្ត លោកប្រធាន អនុប្រធានមន្ទីរ អភិបាលរងស្រុកកោះកុង ភូមិបាលស្រុក លោកស្រីមេឃុំត្រពាំងរូង និងជំនាញពាក់ព័ន្ធផ្សេងៗបានចុះទៅកំណត់ទីតាំងដីត្រៀមសម្រាប់បញ្ចុះសពសាសនិកឥស្លាមដែលស្លាប់ដោយជំងឺកូវីដ-១៩ ចំនួន៥ហិកតា នៅចំណុចដីសម្បទានសង្គមកិច្ចអតីតយុទ្ធជនស្រុកកោះកុង ស្ថិតក្នុងភូមិកកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
ជាលទ្ធផលសម្រេចបានបន្ទាប់ពីការចុះពិនិត្យទីតាំងដីផ្ទាល់
១-កំណត់និយាកាលើទីតាំងជាក់ស្តែង ចាញ់ថ្នាំសម្គាល់កំណត់ព្រំដី។
២-កំណត់និយាយការដីសម្រាប់ឈូសឆាយធ្វើផ្លូវចូលទីតាំងត្រៀមសម្រាប់បញ្ចុះសពសាសនិកឥស្លាម។
៣-ត្រៀមតម្លើងស្លាកសញ្ញាថា(ជាដីទីស្មសានត្រៀមបញ្ចុះសពសាសនិកឥស្លាមទំហំ៥ហិកតា)។
៤-តំណងគណ:អុីមាំខេត្តកោះកុង និងសាមាជិកសាសិនកឥស្លាមសាទរចំពោះរដ្ឋបាលខេត្តដែលបានផ្តល់ទីតាំងដីត្រៀមសម្រាប់បញ្ចុះសពសាសនិកឥស្លាមដែលស្លាប់ដោយសារជំងឺកូវីដ-១៩។
ក្រោយពីបានពីបានចុះពិនិត្យទីតាំងជាក់ស្តែងរួចមកលោកអភិបាលរងខេត្ត ស្នើឲ្យគណ:អុីមុំាខេត្តកោះកុងក្រោយបានទទួលដីនេះហើយសូមជួយពន្លឿនការឈូសឆាយដីឲ្យបានលឿន និងថែរក្សាទីតាំងដីត្រៀមបញ្ចុះសពសាសនិកឥស្លាមដែលបានស្លាប់ដោយជំងឺកូវីដ-១៩ បានគង់វង្សសម្រាប់សានិកឥស្លាមជំនាន់ក្រោយៗទៀត៕

អត្ថបទទាក់ទង