ស្រុកកោះកុង: រដ្ឋបាលឃុំកោះកាពិ ថ្ងៃពុធ ១៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព,ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីត១៩ ឆ្លងចូលមកក្នុងសហគមន៍អាជ្ញាធរឃុំបានដឹកនាំកម្លាំងប៉ុស្ថិ៍រដ្ឋបាលឃុំ អាជ្ញាធរភូមិ ធ្វើការសហការណ៍ជាមួយប៉ុស្ថិ៍សុខភាពឃុំ ធ្វើការពិនិត្យកំដៅជូនប្រជាពលរដ្ឋទើបត្រឡប់មកពីខេត្តផ្សេងចូលមកក្នុងមូលដ្ឋានឃុំ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ និងបន្តតាមដានការចេញចូលរបស់ប្រជាពលរដ្ឋគ្រប់ភូមិទូទាំងឃុំ។
ប្រភព: សន សេង