ថ្ងៃទី5 និងថ្ងៃទី6ខែកក្កដា ឆ្នាំ2021 លោក ប៉ុល ចន្ថា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានដឹកនាំក្រុមការងារទឹកស្អាត ចុះតាមដានត្រួតពិនិត្យវឌ្ឍនៈភាពគម្រោងសាងសង់អណ្តូងស្នប់ចំនួន 2កន្លែង សម្រេចបាន 100% និងសាងសង់ប្រព័ន្ធចែកចាយទឹក1កន្លែង សម្រេចបាន45% នៅក្នុងភូមិជ្រោយប្រស់ ភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង និងបន្តចុះត្រួតពិនិត្យគម្រោងសាងសង់ស្រះទឹកចំនួន ២កន្លែង សម្រេចបាន100% សាង់សង់ប្រព័ន្ធចែកចាយទឹក សម្រេចបាន 70% ស្ថិតនៅក្នុង ភូមិតាំកន់ និង ភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។ គម្រោងនេះត្រូវបានអនុវត្តដោយថវិកាជាតិឆ្នាំ2021 របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅទីជនបទ ដោយប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ទប់ទល់និងស្ថានភាពការប្រែប្រួលអាកាសធាតុ ការកើនឡើងកំដៅនារដូវប្រាំង និងចំណេញពេលវេលាក្នុងការស្វែងរកប្រភពទឹកសម្រាប់ប្រើប្រាស់។