ថ្ងៃចន្ទ ១១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១
ដោយមានការយកចិត្តទុកដាក់ពី លោកជំទាវ មិថុនា ភូថង ប្រធានសមាគមនារីខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តបានចាត់លោកស្រី សុខ សុធាវី អនុប្រធានសមាគមនារីខេត្ត និងជាប្រធានមន្ទីរកិច្ចការនារីខេត្ត ដឹកនាំមន្ដ្រី រៀបចំបាយ ម្ហូប(ឆាខ្យងហូល) ចំនួន៣០០ប្រអប់ ដើម្បីចែកជូន៖
- គ្រូពេទ្យ និងអ្នកជំងឺកំពុងសម្រាក នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ អនុវិទ្យាល័យសាមគ្គីខេមរភូមិន្ទ ចំនួន ១៦០ប្រអប់
- គ្រូពេទ្យ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ វិទ្យាល័យកោះកុង ចំនួន ១៣ប្រអប់
- កងកម្លាំងការពារ នៅទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មជ្ឈមណ្ឌលស៊ូននឹង ចំនួន ២០ប្រអប់
- មណ្ឌលកុមារកំព្រាខេត្ត ចំនួន ១០ប្រអប់
- ប៉ុស្ដិ៍ត្រួតពិនិត្យស្ទង់កំដៅការពារជំងឺកូវីដ-១៩ ផ្លូវទៅបាងកាយាក ចំនួន ៣ប្រអប់
- ជាងសំណង់ធ្វើសួនច្បារផ្លូវភ្លោះមុខវិទ្យាល័យកោះកុង ចំនួន ១០ប្រអប់
- និងស្ដ្រីក្រីក្រ មួយចំនួន។