/ / /

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីនិតិវិធី នៃការស្នើសូមលើកផ្ទាំងប៉ាណូទាំងស្រង់ទិន្នន័យផ្ទាំងប៉ាណូដែលលើកតាមក្រុង ស្រុក (មានច្បាប់ ឬមិនមានច្បាប់អនុញ្ញាត) ដើម្បីរកវិធីសាស្ត្រក្នុងការជម្រុញឱ្យមានច្បាប់អនុញ្ញាតត្រឹមត្រូវ

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីនិតិវិធី នៃការស្នើសូមលើកផ្ទាំងប៉ាណូទាំងស្រង់ទិន្នន័យផ្ទាំងប៉ាណូដែលលើកតាមក្រុង ស្រុក (មានច្បាប់ ឬមិនមានច្បាប់អនុញ្ញាត) ដើម្បីរកវិធីសាស្ត្រក្នុងការជម្រុញឱ្យមានច្បាប់អនុញ្ញាតត្រឹមត្រូវ។

កិច្ចប្រជុំបានពិភាក្សា និងសម្រេចដូចខាងក្រោម៖ ១/ការស្នើសូមតម្លើងប៉ាណូ គឺត្រូវរៀបចំឱ្យស្របនឹងនីតិវិធីណែនាំ (តាមទំហំ នៃការស្នើសូម) បើក្រោម៤ម៉ែត្រការ៉េ ត្រូវសម្រេចនៅថ្នាក់ក្រុង ស្រុក និងចាប់ពី៤ម៉ែត្រការ៉េឡើងត្រូវស្នើមក រដ្ឋបាលខេត្ត ដោយមានអង្គភាពច្រកចេញចូលតែមួយ ជាអ្នកសម្របសម្រួល ក្នុងនោះខេត្តនឹងរៀបចំក្រុមការងារ ដើម្បីចុះពិនិត្យ និងវាយតម្លៃ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំសម្រេច។ ២/ក្នុងការរុះរើផ្ទាំងប៉ាណូ ដែលគ្មានច្បាប់អនុញាត រឺមានទីតាំង និងស្តង់ដាររៀបចំផ្ទាំងប៉ាណូមិនត្រឹមត្រូវ គឺខេត្តត្រូវរៀបចំក្រុមការងារខេត្ត ដោយមានមន្រ្តីជំនាញចូលរួម ដើម្បីចុះពិនិត្យទីតាំងជាក់ស្តែង និងធ្វើរបាយការណ៍រួមមួយ ដើម្បីថ្នាក់ដឹកនាំខេត្តពិនិត្យ និងសម្រេច។ ៣/ត្រូវមានការជូនដំណឹងជាលាយល័ក្ខអក្សរអំពីការរុះរើអោយបានច្បាស់លាស់ និងផ្តល់ពេលសមស្របសម្រាប់ម្ចាស់ប៉ាណូក្នុងការរុះរើ៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    26/05/2026

    លោក ជា ច័ន្ទកញ្ញា   អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រែអំបិល បានអញ្ជើញចូលរួមអបអរសាទរ​ខួបលើកទី​ ១៦៣​ ទិវា​ពិភពលោក​កាកបាទ​ក្រហម​ និង​អឌ្ឍចន្ចក្រហម​ ៨​ ឧសភា​ ២០២៦​

  • រដ្ឋបាលស្រុកបូទុមសាគរ/
    26/05/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បបានអបានអញ្ជើញចូលរួមអបអរសាទរខួបលើក ១៦៣​ ទិវា​ពិភពលោក​កាកបាទ​ក្រហម​ និង​អឌ្ឍចន្ចក្រហម​ ៨​ ឧសភា​ ២០២៦​ ក្រោមមូលបទ(បន្តរួមកម្លាំងគ្នា​ ដើម្បីមនុស្សធម៍​ )

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    26/05/2026

    លោក មិន សោភា អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក និងលោក អុិន ណែត មន្រ្ដីខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមសម្របសម្រួលការចុះទស្សនកិច្ចបេសកកម្ម ADB Project Review Mission នៃគម្រោងជលផលសមុទ្រនិងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) នៅសហគមន៍នេសាទព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្ដកោះកុង

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    26/05/2026

    លោក ហ៊ិន ឡា នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង និងលោក ផៃ សាវិន នាយសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ ចូលរួមកិច្ចប្រជុំស្តីពីការបង្កើតទីតាំងប្រមូលទិញ លក់ផល ផលិតផលជលផល និងការបំពេញពាក្យស្នើសុំប្រកបអាជីវកម្មឱ្យយស្របតាមច្បាប់ស្តីពីជលផល

  • ហេង គីមឆន/
    26/05/2026

    ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌”

  • រដ្ឋបាលស្រុកស្រែអំបិល/
    26/05/2026

    រដ្ឋបាលឃុំដងពែង ចូលរួមធ្វើអនាម័យតាមដងផ្លូវជាតិលេខ៤៨