លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង ដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ អាយុ ១៨ឆ្នាំឡើង ទូទាំងស្រុកស្រែអំបិល នៅទីតាំងទាំង ០៣ គឺ ១.សាលាបឋមសិក្សាបឹងព្រាវ (ភូមិបឹងព្រាវ ឃុំបឹងព្រាវ) ២.សាលាបឋមសិក្សាស្រែអំបិល (ភូមិត្រពាំង ឃុំស្រែអំបិល) និង ៣.សាលាបឋមសិក្សាជីខលើ (ភូមិជីខ ឃុំជីខលើ) ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រភពៈ វឿន រិទ្ធី






