ថ្ងៃព្រហស្បតិ៍ ១៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១
លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារ និងសហការី លោកនាយកវិទ្យាកោះស្តេច លោកគ្រូ អ្នកគ្រូ ក្រុមយុវជនស្ម័គ្រ អញ្ជេីញចូលរួមអមដំណេីរ ឯកឧត្តម យន្ត មីន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមនីយ៍ ប៊ុន លេីត ប្រធានក្រុមការងារចាក់វ៉ាក់សាំងខេត្តកោះកុង អញ្ជេីញចុះពិនិត្យ ទីតាំងយុទ្ធនាការចាក់វ៉ាក់សាំង នៅវិទ្យាល័យកោះស្តេច ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តោះកុង។
តាមរយៈការចុះពិនិត្យ ឃើញថា មានការរៀបចំទីតាំងបានសមស្របល្អ ប្រជាពលរដ្ឋបានចូលរួមតាមការគ្រោងទុក ចំណែកដំណើរការចាក់វ៉ាក់សាំងក៏មានភាពរលូនបានល្អ នឹងឃើញប្រជាពលរដ្ឋមានការប្រកាន់ភ្ជាប់នៅវិធានការណ៍សុខាភិបាល ដោយពាក់ម៉ាស់ នឹងរក្សាគន្លាតបុគ្គល៕
ប្រភព៖ រដ្ឋបាលស្រុកគិរីសាគរ