នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចលេខ ០៥៧/២១ ស.ស.រ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកោះកុង ស្ដីពីការអនុញ្ញាតឲ្យធ្វើដំណើរចេញ-ចូលជាប្រក្រតីឡើងវិញក្នុងភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុង និងពិភាក្សាលើការរៀបចំផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងស្រុកស្រែអំបិល ដោយមានការចូលរួមពី កម្លាំងអន្ដរាគមន៍នៃស្នងការដ្ឋានខេត្តកោះកុង កម្លាំងអន្ដរាគមន៍នៃកងរាជអាវុធហត្ថខេត្តកោះកុង លោកអភិបាលរងស្រុក នាយករដ្ឋបាលស្រុក ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុស្រុក កម្លាំងប្រដាប់អាវុធស្រុកទាំងបីប្រភេទ និងលោកប្រធានស្ដីទីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រែអំបិល នៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រភព: រដ្ឋា







