ស្រុកកោះកុង: រដ្ឋបាលឃុំតាតៃក្រោម ថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ លោកស្រី អ៊ុក កន្និការ សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំក្រុមការងារសុខភាពឃុំរួមមាន: ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំនួន ០១នាក់ និងមន្ត្រីប៉ុស្តិ៍សុខភាពចំនួន ០១នាក់ ចុះពិនិត្យ និងបញ្ចប់ការវាស់កំដៅប្រជាពលរដ្ឋឈ្មោះ ម៉ោល សម្ភស្ស ភេទ ប្រុស អាយុ ២៥ឆ្នាំ ជាមេការ តំណាងអោយកម្មករទាំង ១៧នាក់ ស្រី ០២នាក់ មកពីភូមិទី៦ សង្កាត់ទី៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងដើម្បីងាយស្រួលរដ្ឋបាលឃុំអោយពួកគាត់សំរាកនៅសាលារៀន និងត្រៀមរៀបចំកម្លាំងយាម និងល្បាតតាមខ្នងផ្ទះប្រជាពលរដ្ឋ ដែលប៉ះពាល់ដោយប្រយោល ជាមួយអ្នកកើតជំងឺកូវីដ19 ។
ប្រភព: សន សេង