ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២១ លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក ចំនួន ៣៩គ្រួសារ នៅឃុំជីខលើ និង ៦០គ្រួសារ នៅភូមិវាងជើង និងភូមិវាលត្បូង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ដោយក្នុងមួយគ្រួសារទទួលបាន មី១៥កញ្ចប់ ទឹកត្រី២ដប ទឹកស៊ីអុីវ២ដប ត្រីខ៥កំប៉ុង ម៉ាស់១០ ទឹកបរិសុទ្ធ១យួរ និងអង្ករ១០គីឡូក្រាម។
ប្រភពៈ វឿន រិទ្ធី







