នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង
ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកោះកុង លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈភអិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុក បានដឹកនាំក្រុមការងារ សមាជិក សសយក ស្រុក ចំនួន ០៥ រូប និងអាជ្ញាធរឃុំ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋឈ្មោះ ម៉ក់ ពៅ ភេទស្រី អាយុ ៤៦ ឆ្នាំ ប្រជាពលរដ្ឋក្រីក្រ ដែលបានរលូតកូន នៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងនោះដែរក្រុមការងារបាននាំយកថវិកាឧបត្ថម្ភ៖
១. ថវិកាគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុក ឧបត្ថម្ភចំនួន ១០០,០០០ រៀល និងគ្រឿងឧបភោគ បរិភោគ
២. លោក ជា ប៊ុនធឿន អភិបាលរងស្រុក ឧបត្ថម្ភថវិកាចំនួន ៥០,០០០ រៀល
៣. លោកស្រី ភុត សាសិរិ សាមជិកក្រុមប្រឹក្សាឃកោះស្តេច ឧបត្ថម្ភថវិកាចំនួន ៥០,០០០ រៀល
៤. សសយក ឧបត្ថម្ភថវិកាចំនួន ៣០០,០០០ រៀល
សរុបថវិកាចំនួន៖ ៥០០,០០០ រៀល។ ឆ្លៀតឱកាសនេះដែរ លោកអភិបាលស្រុក បានសួរសុខទុក្ខប្រជាពលេដ្ឋតាមផ្ទះ និងនៅផ្សារកោះស្តេច ហេីយបានណែនាំដល់ប្រជាពលរដ្ឋ ឱ្យចូលរួមពាក់ម៉ាស និងរក្សាគម្លាត ដេីម្បីការពារ និងជៀសឆ្ងាយពីជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ និងកុំភ្លេចអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល ( ៣ ការពារ និង ៣ កុំ )។