ថ្ងៃសុក្រ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២១
រដ្ឋបាលស្រុកបានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី២៤ ឆ្នាំទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក ក្នុងនោះដែរក៏មានការចូលរួមពី លោក លោកស្រីក្រុមប្រឹក្សាស្រុក លោក ចេង មុនីរិទ្ធ អភិបាលនៃគណៈអភិបាលស្រុក លោក លោកស្រី អភិបាលរងស្រុក លោកនាយករដ្ឋបាលស្រុកកងកម្លាំងប្រដាប់អាវុធទាំងបី លោកមេឃុំភ្ញីមាស លោកជំទប់១ឃុំកោះស្ដេច ស្មៀនឃុំ លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យជុំវិញស្រុក លោកនាយកវិទ្យាល័យកោះស្ដេច លោកអនុប្រធានមណ្ឌលសុខភាពគិរីសាគរ និងមន្ត្រីសាលាស្រុក ចំពោះរបៀបវារៈរួមមាន៖
១.ពិភាក្សា និងអនុម័តលេីសេចក្តីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី២៣ ឆ្នាំទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
២.ពិភាក្សា និងអនុម័តលេីសេចក្តីព្រាង របាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលស្រុក
៣.ពិភាក្សាលេីបញ្ហាប្រឈម និងផ្តល់ដំណោះស្រាយ
៤.សេចក្តីផ្សេងៗ