រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពចុះពិនិត្យរោងចក្រផលិតទឹកកក​ ភូមិកោះស្តេច​ ឃុំកោះស្តេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង

ថ្ងៃ​ពុធ​ ១៥កេីត ខែជេស្ឋ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១​ លោក​ ចេង​ មុនីរិទ្ធ​ អភិបាល​ នៃគណៈអភិបាលស្រុក​​ បានចាត់លោក​ ទួន​ ឪទី អភិបាលរង​ បានដឹកនាំកិច្ចប្រជុំក្រុមការងារ​ចុះត្រួតពិនិត្យ​រោងចក្រផលិតទឹកក នៅភូមិកោះស្តេច​ ឃុំកោះស្តេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង​ ហេីយលោកអភិបាលរងស្រុក​ បានណែនាំដល់ដល់ម្ចាស់អាជីវកម្មផលិតទឹកកក​ដូចខាងក្រោម៖
១.ត្រូវអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមច្បាប់ស្នេីសុំបេីកអាជីវកម្ម​ និងកាត់បន្ថយសម្លេងរំខានក្នុងពេលផលិតទឹកកក​ ដែលធ្វេីឱ្យបះពាល់ដល់ប្រជាពលរដ្ឋរស់នៅជិតទីនោះ។
២.ជៀសវាងការបោះចោលកាកសំណល់​ពុលចូលក្នុងសមុទ្រ​ ដែលធ្វេីឱ្យប៉ះពាល់ដល់បរិស្ថានក្នុងទឹក។
ជាពិសេសការគ្រប់គ្រងសារធាតុអាម៉ូញ៉ាក់​ ត្រូវទុកដាក់ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស។

អត្ថបទទាក់ទង