/ / /

ក្រុមលេខាធិការដា្ឋន នៃគណៈបញ្ជាការឯកភាពស្រុកកោះកុង បើកកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២១​

ស្រុកកោះកុង ៖ ថ្ងៃពុធ ១៥ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ក្រុមលេខាធិការដា្ឋន នៃគណៈបញ្ជាការឯកភាពស្រុកកោះកុង បើកកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២១ ក្រោមការដឹកនាំដោយលោក ណឹម ភិរម្យ អភិបាលរង និងជា​ប្រធាន​លេខាធិការដា្ឋន នៃគណៈបញ្ជាការឯកភាពស្រុកកោះកុង និងមានការចូលរួមពី​លោកអនុប្រធាន និងសមាជិក​លេខាធិការ​ដ្ឋាន នៃ​គណៈបញ្ជាការឯកភាព សរុបចំនួន ១៤នាក់ នៅសាលប្រជុំ​សាលាស្រុកកោះកុង​។​

គោលបំណង នៃកិច្ចប្រជុំ
– រៀបចំសេចក្តីព្រាងផែនការសកម្មភាព ថវិកា
– សហការតាមដានសភាពការណ៍ បទល្មើស​នានា និងការទប់ស្កាត់បទល្មើសនានាក្នុងដែន​សមត្ថកិច្ច
– ពង្រឹង​ការងារធ្វើរបាយការណ៍ប្រចាំខែ ប្រចាំត្រីមាស ឆមាស និងឆ្នាំ មុននឹង​រៀបចំដំណើរការ​នៃកិច្ចប្រជុំ គណៈបញ្ជាការឯកភាព​
– តាមដានត្រួត្យពិនិត្យ វាយតម្លៃ​លទ្ធផល​ការងារ

របៀបវារៈ
១. មតិបើកកិច្ចប្រជុំ ដោយ លោក ណឹម ភិរម្យ ប្រធានលេខាធិការដ្ឋាន នគណះបញ្ជាការឯកភាពស្រុក
២. អានសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពលេខាធិការដ្ឋាន នគណៈបញ្ជាការឯកភាពស្រុកដោយ លោក សែម សំអាង អនុប្រធានលេខាធិការដ្ឋាន នៃគណៈបញ្ជាការឯកភាពស្រុក
៣. រចនាសម្ព័ន្ធ តួនាទីការងាររបស់លេខាធិកាដ្ឋាន នៃគណៈបញ្ជាការឯកភាព
៤. របៀបរបបការងារ និងទម្រង់រាបាយការណ៍ប្រចាំ ខែ ប្រចាំត្រីមាស ប្រចាំឆមាស ប្រចាំឆ្នាំ
៥. បិទកិច្ចប្រជុំ

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៊ិន សុភី អភិបាលរងស្រុក បានដឹកនាំលោក សាត មុនីរិន្ទ ប្រធានការិយាល័យច្រកចេញចូលតែមួយស្រុក ចូលរួមសិក្ខាសាលា ស្ដីពី «បដិសណ្ឋាកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៉ិន សុភ័ណ្ឌ សមាជិកក្រុមប្រឹក្សាស្រុក នឹងជាប្រធានគ.ក.ស.ក ស្រុកបានដឹកនាំលោក ទេពទ្រឹម ឈុំ ប្រធានការិ.លេខាធិការក្រុមប្រឹក្សា និងលោកស្រី ប៊ួយ ដានី ប្រធានការិ. រដ្ឋបាល និងហិរញ្ញវត្ថុ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីសេវាសង្គម និងរដ្ឋបាលឌីជីថល

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    ឯកឧត្ដម ប៊ុន បៀវ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងក្រុមគ្រួសារ បានអញ្ជើញមកចែកកញ្ចប់អាហារ ចំនួន ១០០កញ្ចប់ និងថវិកាមួយចំនួន ជូនដល់អ្នកជំងឺដែលកំពុងសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកកោះកុង។

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោក​ តុង​ យ៉ាវ​ អភិបាលរងស្រុកបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ ឆ្នាំ២០២៦-២០៣៥

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកនិងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុងថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមការងារលើកកម្ពស់គុណភាពមន្ទីរពេទ្យ បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត zoom ស្ដីពី កាចែករំលែកបទពិសោធន៍ជោគជ័យរបស់ក្រុមការងារលើកកម្ពស់គុណភាពសេវាសុខាភិបាលមន្ទីរពេទ្យ។