/ / /

រដ្ឋបាលក្រុងខេមរភូមិន្ទ វគ្គផ្សព្វផ្សាយសេចក្តីណែនាំ​ ស្តីពីដំ​ណើរការចាប់ផ្តើមរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) របស់រដ្ឋបាលក្រុង/ស្រុក និងឃុំ/សង្កាត់ ទូទាំងខេត្តកោះកុង នៅក្រុងខេមរភូមិន្ទ​

នាព្រឹកថ្ងៃចន្ទ​ ១៣កេីត​ ខែជេស្ឋ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី២៤​ ខែឧសភា​ ឆ្នាំ២០២១ រដ្ឋបាលក្រុងខេមរភូមិន្ទ បានរៀបចំវគ្គផ្សព្វផ្សាយសេចក្តីណែនាំ​ ស្តីពីដំ​ណើរការចាប់ផ្តើមរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) របស់រដ្ឋបាលក្រុង/ស្រុក និងឃុំ/សង្កាត់ ទូទាំងខេត្តកោះកុង នៅក្រុងខេមរភូមិន្ទ​ ក្រោមកិច្ចសហការរៀបចំដោយទីចាត់ការផែនការនិងវិនិយោគ​ និងមន្ទីរផែនការខេត្ត​ ក្រោមអធិបតីភាព÷
– លោក​ យូ​ មី​ តំណាងលោកប្រធានក្រុមប្រឹក្សាក្រុង​
– លោក​ ឈេង​ សុវណ្ណដា​ អភិបាលនៃគណៈអភិបាលក្រុង​ និ
– លោក​ ជា​ ស៊ីវត្រា​ អនុប្រធានមន្ទីរផែនការខេត្ត​ ព្រមទាំងមានការអញ្ជេីញចូលរួម​ ក្រុមប្រឹក្សាសង្កាត់ទាំង៣​ ចៅសង្កាត់ទាំង៣​ ស្មៀន​ មន្ត្រីជំនាញរដ្ឋបាលក្រុង​ កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ​ និងអ្នកពាក់ព័ន្ធជុំវិញក្រុងក្នុងគោលបំណង÷
១-ផ្សព្វផ្សាយគោលការណ៍ណែនាំ​ ស្តីពីដំណេីរការរៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរំកិល​ ២០២២-២០២៤
២-បណ្តុះបណ្តាលបំពេញបន្ថែមសេចក្តីណែនាំបច្ចេកទេសការងាររៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរំកិល​
៣-ពង្រឹងសមត្ថភាពដល់មន្ត្រីជំនាញក្រុង​ ក្រុមប្រឹក្សាសង្កាត់​ និងស្មៀន
៤-​គាំទ្របច្ចេកទេសក្នុងការប្រមូលធាតុចូលរៀបចំកម្មវិធីវិនិយោគថ្នាក់ក្រោមជាតិ។ កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំរដ្ឋបាលក្រុងខេមរភូមិន្ទ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    22/05/2026

    លោកឧត្តមសេនីយ៍ទោ គង់​ មនោ ស្នងការនគរបាលខេត្តកោះកុង ដឹកនាំ កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តការប្រចាំខែឧសភា ឆ្នាំ២០២៦ និងផ្សព្វផ្សាយទិសដៅការងារអនុវត្តបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង

  • ហេង គីមឆន/
    22/05/2026

    លោក លី វឌ្ឍនា អនុប្រធានមន្ទីរទទួលបន្ទុកការិយាល័យ ត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស តំណាង លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានអញ្ជើញចូលរួមក្នុង «សិក្ខាសាលាផ្សព្វផ្សាយ “ផែនការអនុវត្តរយៈពេល ៥ឆ្នាំ ដំណាក់កាលទី២នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២”»

  • ហេង គីមឆន/
    22/05/2026

    ពន្ធនាគារខេត្ត​កោះកុង​ បានរៀបចំពិធីសំណេះសំណាល និងណែនាំ ច្បាប់ស្ដីពីពន្ធនាគារ និងក្រមសីលធម៌ ដល់មន្ត្រីថ្មី

  • ហេង គីមឆន/
    22/05/2026

    លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល និងផែនការដែលមន្ត្រីរាជការត្រូវបន្តអនុវត្ត ឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរ និងមានប្រសិទ្ធភាពបន្ថែមទៀត

  • ហេង គីមឆន/
    22/05/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកោះកុង ឆ្នាំ២០២៦-២០៣០

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    22/05/2026

    កិច្ចប្រជុំសាមញ្ញលើកទី២១ ឆ្នាំទី២ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះ យោបល់ កិច្ចការស្ដ្រី និងកុមារ ស្រុកមណ្ឌលសីមា