/ / /

សកម្មភាពចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រនៅភូមិកោះស្តេច​

នាព្រឹកថ្ងៃអង្គារ​ ៨រោច​ ខែពិសាខ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស.២៥៦៥​ ត្រូវនឹង
ថ្ងៃទី០៤​ ខែឧសភា​ ឆ្នាំ២០២១​ ដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់​លោកជំទាវ​ មិថុនា​ ភូថង​ អភិបាល​ នៃគណៈអភិបាលខេត្ត​ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកោះកុង​ លោក​ ចេង​ មុនីរិទ្ធ​ អភិបាល​ នៃគណៈភអិបាលស្រុក​ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុក​ បានដឹកនាំក្រុមការងារ សមាជិក​ សសយក​ ស្រុក​ ចំនួន​ ០៣​ រូប​ និងអាជ្ញាធរឃុំ​ ចុះសួរសុខទុក្ខ​ ប្រជាពលរដ្ឋឈ្មោះ​ ហុន​ គុណ​ ភេទស្រី​ អាយុ​ ៦៩​ ឆ្នាំ​ ដែលមានជំងឺប្រចាំកាយ​ ត្រូវទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ​ នៅភូមិកោះស្តេច​ ឃុំកោះស្តេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង​ ក្នុងនោះដែរក្រុ​មការងារបាននាំយកថវិកាឧបត្ថម្ភ៖
១.​ ថវិកា​ អនុសាខាកាកក្រហមស្រុក​ ឧបត្ថម្ភចំនួន​ ២០០,​០០០​ រៀល​
២.​ លោក​ ចេង​ មុនីរិទ្ធ​ អភិបាលស្រុក​ ឧបត្ថម្ភថវិកា​ចំនួន​ ២០០,០០០​ រៀល
៣.​ លោក​ សុខ​ ចេង​ មេឃុំកោះស្តេច​ ឧបត្ថម្ភថវិកាចំនួន​ ១៥០,០០០ រៀល
៣​.​ លោក​ ខាន់​ សុភាន់​ អនុប្រធាន​ សសយក​ ឧបត្ថម្ភថវិកាចំនួន​ ១០០,០០០​ រៀល
៤.​ លោក​ សាង​ ប៊ុនស៊ាន​ សមាជិក​ សសយក​ ឧបត្ថម្ភថវិកាចំនួន​ ៥០,០០០​ រៀល
៥.​ លោក​ ចំរេីន​ សុវិជ្ជា​ សមាជិក​ សសយក​ ឧបត្ថម្ភ​ថវិកាចំនួន​ ៣០,០០០​ រៀល
សរុបថវិកាចំនួន៖​ ៧៣០,០០០​ រៀល

អត្ថបទផ្សេងទៀត

  • មន្ទីរកិច្ចការនារី/
    19/06/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរ និង ក្រុមការងា មន្ទីរកិច្ចការនារីខេត្ត សហការជាមួយមន្ទីរសង្គមកិច្ច ខេត្ត មេភូមិ ជំនួយការភូមិ អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ សង្កាត់ដងទង់ បានសម្របសម្រួលជួយ ដល់កុមារីរងគ្រោះ (ពិនិត្យសុខភាព នៅមន្ទីរពេទ្យខេត្ត ផ្តល់សម្ភារៈសិក្សា កង់ សម្រាប់ជិះទៅរៀន)

  • ហេង គីមឆន/
    19/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានទទួលជួប ឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុនជេតស៍គ្រុប ដើម្បីពិភាក្សាការងារមួយចំនួន

  • រដ្ឋបាលស្រុកបូទុមសាគរ/
    19/06/2026

    លោក នៅ វុទ្ធី នាយករដ្ឋបាល សាលាស្រុកបូទុមសាគរ និងលោក យីង វណ្ណឌី ប្រធានកាល័យគ្រប់គ្រងធនធានមនុស្សបានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយអំពីគោលការណ៍ បែបបទ និងវិធីសាស្រ្តក្នុងការប្រមូលទិន្នន័យសមាជិកក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់អាណត្តិសម្រាប់ការគិតគូរៀបចំផ្ដល់ប្រាក់សោធននិវត្តន៍ ជូនដល់សមាជិកក្រុមប្រឹក្សាថ្នាក់ក្រោមជាតិដែលបានជាប់ឆ្នោតនិងបំពេញការងារចាប់ពី ៣ អាណត្តិឡើង

  • ហេង គីមឆន/
    19/06/2026

    លោក អ៊ួង សំអឿន ប្រធានផ្នែក និងលោក ពេជ្រ បញ្ញាវុធ អនុប្រធានផ្នែកច្បាប់ និងស៊ើបអង្កេតនៃការិយាល័យ ប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រ នៅស្រុកបូទុមសាគរ និងស្រុកស្រែអំបិល ដើម្បីប្រមូលពាក្យបណ្ដឹង និងព័ត៍មានផ្សេងៗពីប្រជាពលរដ្ឋ ចំនួន ១២ប្រអប់ ជាលទ្ធផល មិនទទួលបានលិខិត

  • មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ/
    19/06/2026

    កិច្ចប្រជុំស្តីពីការជំរុញឱ្យសហគ្រាស ក្រុមហ៊ុន និងរោងចក្រ អនុវត្តរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្នុងខែមិថុនា ឆ្នាំ២០២៦

  • មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ/
    19/06/2026

    មន្ត្រីអធិការកិច្ចការងារ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង បានចុះផ្សព្វផ្សាយប្រកាស និងសេចក្ដីណែនាំ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ