កិច្ចប្រជុំស្តីពីការជំរុញឱ្យសហគ្រាស ក្រុមហ៊ុន និងរោងចក្រ អនុវត្តរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្នុងខែមិថុនា ឆ្នាំ២០២៦
នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ម៉ោង ១៤:៣០ នាទីរសៀល កិច្ចប្រជុំស្តីពីការជំរុញឱ្យសហគ្រាស ក្រុមហ៊ុន និងរោងចក្រ អនុវត្តរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្នុងខែមិថុនា ឆ្នាំ២០២៦ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ខេម ប៊ុនឈាន អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ក.ប តាមប្រព័ន្ធ Zoom។
កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយ និងជំរុញឱ្យសហគ្រាស ក្រុមហ៊ុន និងរោងចក្រទាំងអស់ អនុវត្តកាតព្វកិច្ចរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ឱ្យបានត្រឹមត្រូវ ស្របតាមបទប្បញ្ញត្តិ និងសេចក្តីណែនាំជាធរមាន។


