ថ្ងៃចន្ទ ៧រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ លោក ឈឹម ចិន អភិបាលរងក្រុង និងជាប្រធានក្រុមការងារចុះវាស់វែង និងបោះបង្គោល ចុះបញ្ជីដីរដ្ឋរបស់ក្រុង បានដឹកនាំក្រុមការងារ សហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង និងមន្ទីរបរិស្ថានខេត្តកោះកុង បានបន្តចុះពិនិត្យវាស់វែង និងបោះបង្គោលចុះបញ្ជីដីរដ្ឋ ក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
បញ្ជាក់:ការពិនិត្យវាស់វែងនិងបោះបង្គោលចុះបញ្ជីដីរដ្ឋត្រូវបានបញ្ចប់ដោយជោគជ័យ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#



















