រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់នូវឱសថ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីទុកបង្ការ និងព្យាបាលជម្ងឺ កូវីត-១៩

ក្នុងនាមថ្នាក់ដឹកនំា មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តមជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តែងតែយកចិត្តទុកដាក់ ព្រួយបារម្ភ គិតគូរពីសុខទុក្ខមន្ត្រីរាជការក្រោមឱវាទ ។ ជាក់ស្តែងនៅក្នុងដំណាក់កាលនៃការរីករាលដាលមេរោគកូវីដ-១៩ មិនទាន់ធូរស្រាលនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានផ្តល់នូវឱសថសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីទុកបង្ការ និងព្យាបាលជម្ងឺ កូវីត-១៩ ដើម្បីត្រៀមសម្រាប់ព្យាបាលនៅតាមផ្ទះ ក្នុងករណីមានការឆ្លងដែលមិនមានអាការៈធ្ងន់ធ្ងរ និងស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល។
ក្នុងនាមថ្នាក់ដឹកនំា មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង សូមបួងសួងដល់វត្ថុស័ក្តិសិទ្ឋក្នុងលោក និងទេវតាឆ្នាំថ្មី តាមជួយបីបាច់ ថែរក្សា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ចៅទួត ជួបនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងឈ្នះអស់ជម្ងឺទាំងពួង។

អត្ថបទទាក់ទង