រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អាជ្ញាធរសង្កាត់ដងទង់ បានចុះរៀបចំសណ្តាប់ធ្នាប់ របៀបរាបរយសោភណ្ឌភាពតាមដងផ្លូវនានាក្នុងមូលដ្ឋានសង្កាត់

នាព្រឹកថ្ងៃព្រហស្បតិ៍ ៣ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ លោក លឹម ឌី ចៅសង្កាត់ដងទង់ ដឹកនាំក្រុមប្រឹក្សាសង្កាត់ មេភូមិ និងប្រជាការពារ សហការជាមួយ ប៉ុស្តិ៍​រដ្ឋបាលសង្កាត់ បានចុះរៀបចំសណ្តាប់ធ្នាប់ របៀបរាបរយសោភណ្ឌភាពតាមដងផ្លូវនានាក្នុងមូលដ្ឋានសង្កាត់ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលលក់ដូរជាប់នឹងចញ្ចើមផ្លូវ ឲ្យពួកគាត់លក់ដូរឲ្យមានសណ្តាប់ធ្នាប់ តាមភូមិនានា ក្នុងសង្កាត់ស្ទឹងវែង ។

#ប្រភពរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង