សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកោះកុង៖
ពីដើមខែមេសាមក ស្ដ្រីកសិករក្រីក្រចំនួន ១១គ្រួសារ រស់នៅភូមិតានី និងភូមិភ្ញីមាស ឃុំភ្ញីមាស ស្រុកគីរីសាគរ ខេត្តកោះកុង ចាប់ផ្តើមប្រមូលផលត្រសក់ទ្រើង គិតជាមធ្យម បានចំនួន៥០០គីឡូក្រាម ក្នុងមួយគ្រួសារ សម្រាប់លក់នៅផ្សារ ដើម្បីជួយសម្រួលជីវភាពរស់នៅមួយផ្នែក ក្នុងកំឡុងពេលមានការរីករាលដាល ជម្ងឺ កូវីដ-១៩។ ការដាំដំណាំនេះមានការឧបត្ថម្ភថវិកា សម្ភារ ពីលោកជំទាវ មិថុនា ភូថង ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកោះកុង និងមានការគាំទ្រផ្នែកបច្ចេកទេសកសិកម្ម ពីក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយបានសហការជាមួយក្រុមការងារសមាគមនារីខេត្ត។