/ / / /

រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនដល់ ពូមីង បងប្អូនប្រជាពលរដ្ឋ ដើម្បីចៀសវាង បង្ការការពុលផ្សិត និងថែរក្សាសុខភាព អាយុជីវិតបន្តទៀត សូមពូមីង បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលតែងតែប្រកបមុខរបររកផ្សិត និងអ្នករកផ្សិតហូប ក្នុងក្រុមគ្រួសារ មេត្តាពិនិត្យឱ្យបានច្បាស់លាស់អំពីប្រភេទផ្សិត ដែលបរិភោគបាន ឬបរិភោគមិនបាន ចៀសវាងមានការភ័ន្តច្រឡំ

រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនដល់ ពូមីង បងប្អូនប្រជាពលរដ្ឋ ជ្រាបថា កន្លងមកមានភ្លៀងធ្លាក់នៅទូទាំងខេត្ត ហើយតំបន់ខ្លះក៏មានភ្លៀងធ្លាក់ជោគជាំ ដែលធ្វើឱ្យរុក្ខជាតិនានាដុះលូតលាស់តាមបែបធម្មជាតិ។

ស្របពេលគ្នានេះដែរ ក៏មានផ្សិតជាច្រើនប្រភេទ រួមទាំងផ្សិត ដែលមនុស្សអាចបរិភោគបាន និងផ្សិតពុលផងដែរបានដុះ ព្រោងព្រាតជាច្រើននៅតាមតំបន់ព្រៃ តំបន់ចម្ការ ។ល។ ដែលជាហេតុធ្វើឱ្យពូមីង បងប្អូនប្រជាពលរដ្ឋមួយចំនួន បានដើររកផ្សិតសម្រាប់លក់ និងបរិភោគដូចរាល់ដង។ ក៏ប៉ុន្តែក៏មានពូមីង បងប្អូនប្រជាពលរដ្ឋ ដែលមិនបានស្គាល់ច្បាស់លាស់អំពីប្រភេទផ្សិតហូបបាន និងផ្សិតពុល។

ក្នុងរយះពេលថ្មីៗនេះ នៅក្នុងភូមិសាស្ត្រស្រុកមួយចំនួនក្នុងខេត្តកោះកុង ក៏មានបងប្អូនមួយចំនួន បានដើររកដកផ្សិតយកមកបរិភោគ ហើយក៏បានពុល រហូតសន្លប់ និងស្លាប់បាត់បង់ជីវិតថែមទៀតផង។

ដើម្បីចៀសវាង បង្ការការពុលផ្សិត និងថែរក្សាសុខភាព អាយុជីវិតបន្តទៀត សូមពូមីង បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលតែងតែប្រកបមុខរបររកផ្សិត និងអ្នករកផ្សិតហូប ក្នុងក្រុមគ្រួសារ មេត្តាពិនិត្យឱ្យបានច្បាស់លាស់អំពីប្រភេទផ្សិត ដែលបរិភោគបាន ឬបរិភោគមិនបាន ចៀសវាងមានការភ័ន្តច្រឡំដូចករណីថ្មីៗនេះ៕

រដ្ឋបាលខេត្ត សង្ឃឹម និងជឿជាក់ថា ចាប់ពីពេលនេះតទៅ ពូមីង បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកោះកុង និងជាពិសេសអ្នកប្រកបរបរដកផ្សិតលក់ នឹងយល់កាន់ច្បាស់អំពីករណីនេះជាក់ជាមិនខាន ក្នុងការការពារសុខភាព និងអាយុជីវិតរបស់ខ្លួន និងអ្នកដទៃ៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    26/08/2026

    រដ្ឋបាលសង្កាត់ដងទង់ បានរៀបចំកិច្ចប្រជុំសាមញ្ញប្រចាំខែសីហា របស់ក្រុមប្រឹក្សាសង្កាត់ដងទង់ លើកទី៥០ អាណត្តិទី៥ ក្រោមអធិបតីភាព លោក លឹម ឌី ប្រធានក្រុមប្រឹក្សាសង្កាត់ដងទង់

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    26/08/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុង បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារសម្របសម្រួលបច្ចេកទេសក្រុង

  • ហេង គីមឆន/
    26/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម​ នាយឧត្ដម​សេនីយ៍​ មាស​ វិរិទ្ធ​ អគ្គ​លេខាធិការ​ នៃ​អអគ្គលេខាធិការដ្ឋានជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន

  • មន្ទីរធម្មការ និងសាសនា/
    25/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុង បានចូលរួមកម្មវិធី​អបអរសាទរ ទិវារអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ក្រោមប្រធានបទ​ “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”​

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យករណី និងជម្រះបញ្ជីដីធ្លីក្នុងភូមិសាស្រ្តខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមចុះពិនិត្យ និងវាយតម្លៃទីតាំងស្នើសុំអាជ្ញាបណ្ណប្រកបអាជីវកម្ម​សេវាកម្មស្នាក់នៅទេសចរណ៍(បើកថ្មី) ចំនួន០១កន្លែង ផ្ទះសំណាក់ វីភីកោះកុង របស់លោក សំឃិត វៀន ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង