ថ្ងៃចន្ទ ៨កេីត ខែពិសាខ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ តាមការចាត់តាំងរបស់ លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកលោក ទួន ឪទី អភិបាលរងស្រុក និងជាអនុប្រធានគណៈបញ្ជាការឯកភាពស្រុក បានដឹកនាំកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះស្តេច និងប្រជាការពារ ចុះត្រួតពិនិត្យ និងផ្សព្វផ្សាយណែនាំដល់ម្ចាស់កំពង់ផែប្រមូលទិញផលនេសាទនីមួយៗ ហាមមិនឱ្យទូកនេសាទមកពីខេត្តផ្សេងៗ ឬតំបន់ដទៃទៀត ចូលចតតាមកំពង់ ដេីម្បីទប់ស្កាត់ ពីការចម្លងជំងឺកូវីដ-១៩ អនុវត្តន៍តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ( ៣ ការពារ ៣ កុំ ) នៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។