រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពចុះត្រួតពិនិត្យ​ និងផ្សព្វផ្សាយការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ​ នៅតាមភោជនីយ៍ដ្ឋាន​ អាហារដ្ឋាន​ និងអាជីវកម្មផ្នែកអាហារ​-ភេសជ្ជ:គ្រប់ប្រភេទ​ ភូមិកោះស្តេច​ ឃុំកោះស្តេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង

ងៃ​សុក្រ​ ៦កេីត ខែពិសាខ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១​ តាមការចាត់តាំងរបស់​ លោក​ ចេង​ មុនីរិទ្ធ​ អភិបាល​ នៃគណៈអភិបាលស្រុក​ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកលោក​ ទួន​ ឪទី​ អភិបាលរងស្រុក​ និងជាអនុប្រធានគណៈបញ្ជាការឯកភាពស្រុក​ បានដឹកនាំក្រុមការងារ​ចុះផ្សព្វផ្សាយ​ការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ​ នៅតាមភោជនីយ៍ដ្ឋាន​ អាហារដ្ឋាន​ អាជីវកម្មផ្នែកអាហារ​-ភេសជ្ជ:គ្រប់ប្រភេទ និងតាមកំពង់ផែ​ប្រមូលទិញផលនេសាទ រយ:ពេល​ ១៤ថ្ងៃ​ គិតចាប់ពីថ្ងៃ១៥ ខែមេសា​ ឆ្នាំ២០២១​ ដល់ថ្ងៃទី២៨​ ខែមេសា​ ឆ្នាំ២០២១ ហេីយលោកអភិបាលរងស្រុក​ បានណែនាំដល់ប្រជាពលរដ្ឋ​ ហាមមិនឱ្យមានការជួបជុំគ្នា​ សេពគ្រឿងស្រវឹង​ ចាក់ធុងបាស់​រាំកំសាន្ត​ ដេីម្បីជៀសវាងការចម្លងជំងឺកូវីដ-១៩​ នៅភូមិកោះស្តេច​ ឃុំកោះស្តេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង។ ដោយអនុវត្តន៍តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេច​ អគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ( ៣​ ការពារ​ ៣​ កុំ​ )​។

អត្ថបទទាក់ទង