/ / / /

សារលិខិតចូលរួមរំលែកទុក្ខ របស់សាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង ជូនចំពោះក្រុមគ្រួសារសព លោក មេង យុយ ប្រធានក្រុមការងារកាកបាទក្រហមឃុំដងពែង ស្រុកស្រែអំបិល

សារលិខិតចូលរួមរំលែកទុក្ខ របស់សាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង ជូនចំពោះក្រុមគ្រួសារសព លោក មេង យុយ ប្រធានក្រុមការងារកាកបាទក្រហមឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ។

គណៈកិត្តិយស គណៈកម្មាធិការសាខា/អនុសាខា ក្រុមប្រតិបត្តិសាខា ក្រុមការងារកាកបាទក្រហមកម្ពុជា ឃុំ/សង្កាត់ អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជនទាំងអស់ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមចូលរួមរំលែកទុក្ខ និងសោកសង្រេងយ៉ាងក្រៀមក្រំពោរពេញទៅដោយសេចក្តីសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុតចំពោះមរណភាពរបស់លោក មេង យុយ ប្រធានក្រុមការងារកាកបាទក្រហមឃុំដងពែង កាលពីថ្ងៃព្រហស្បតិ៍ ៤កើត ខែ​ពិសាខ ​ឆ្នាំឆ្លូវ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២១ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងជុន្មាយុ ៦១ឆ្នាំ។មរណភាពរបស់លោក មេង យុយ ជាការបាត់បង់នូវជីតា ស្វាមី ឳពុក ជាទីគោរពស្រលាញ់ របស់ក្រុមគ្រួសារ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំដងពែង ដែលលោកប្រកបដោយព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បងនូវឥស្សរជនដ៏ឆ្នើមមួយរូប ដែលកន្លងមកមួយជីវិតរបស់លោក បានយកអស់នូវកម្លាំងកាយចិត្ត និងស្មារតីចូលរួមយ៉ាងសកម្មក្នុង ការរួមចំណែកជាមួយជាតិមាតុភូមិ និងដឹកនាំ គ្រប់គ្រង ការងារមនុស្សធម៌កន្លងមក ព្រមទាំង ចូលរួមអភិវឌ្ឍន៍ខេត្តកោះកុង ជាពិសេសនៅមូលដ្ឋាន ឃុំដងពែង ស្រុកស្រែអំបិល ឱ្យរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនៈ។

យើងខ្ញុំទាំងអស់គ្នានឹងចងចាំជានិច្ចនូវគុណូបការៈដ៏ប្រពៃថ្លៃថ្លា ពលីខ្ពស់ និងទឹកចិត្តស្នេហាជាតិដ៏ស្មោះស្ម័គ្ររបស់លោក មេង យុយ ចំពោះជាតិមាតុភូមិ។

យើងខ្ញុំទាំងអស់គ្នា ក៏សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តសិទ្ធទាំងអស់ក្នុងលោក សូមប្រោសព្រំដួងវិញ្ញាណក្ខន្ធរបស់លោក មេង យុយ បានទៅកាន់សុគតិភពនៃឋានបរិនិព្វាន ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លៀតឡើយ។

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/09/2026

    ក្រុមគ្រូពេទ្យផ្នែកវះកាត់ នៃមន្ទីរពេទ្យពេទ្យបង្អែកខេត្តកោះកុង បានសហការគ្នាធ្វើការព្យាបាលដោយវះកាត់បន្ទាន់ជួយសង្គ្រោះអ្នកជំងឺចំនួនពីរករណី

  • ហេង គីមឆន/
    26/09/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញ ក្នុងពិធីសូត្រមន្តកាន់បិណ្ឌទី១ នៅវត្តជោតញ្ញាណ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/09/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យបានអញ្ជើញចុះពិនិត្យពីវឌ្ឍនភាពនៃការសាងសង់អគារសម្រាក ព្យាបាលជំងឺទូទៅ កម្ពស់ពីរជាន់ (EO, E1) ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/09/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យបានអញ្ជើញសួរសុខទុក្ខ ប្រកេនចង្ហាន់ និងបច្ច័យមួយចំនួនដល់ព្រះសង្ឃចំនួនពីរអង្គ ដែលមានអាពាធ និងកំពុងសម្រាក ព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង

  • មន្ទីរផែនការ/
    26/09/2026

    មន្ទីរផែនការខេត្តកោះកុង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងអង្គភាពប្រចាំខែកញ្ញា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/09/2026

    រដ្ឋបាលឃុំភ្ញីមាស ចុះត្រួតពិនិត្យវាយតម្លៃបញ្ចប់កិច្ចសន្យាគម្រោងសាងសង់ផ្លូវអាមេ១ខ្សែ ធានាគុណភាពរយៈពេល៦ខែ រួចរាល់ ស្ថិតនៅភូមិតានី