ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ១២ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ដោយមានការចាត់តាំងពី លោកអភិបាលនៃគណៈអភិបាលស្រុកកោះកុងលោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំក្រុមការងារដែលមានសមាសភាព អនុប្រធានការិយាល័យដែនដីនគរូបនីយកម្ម ភូមិបាល និងសំណង់ លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិកោះអណ្ដែត និងកម្លាំងនគរបាលនៃប៉ុស្តិ៍រដ្ឋបាលឃុំតាតៃក្រោម ចុះពិនិត្យទីតាំងដីជាក់ស្ដែង ដែលមានការកាប់រាន ដោយជនអនាមិក ទំហំ១.០៩៨ហត ស្ថិតនៅក្នុងភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។