/ / /

ការចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងភូមិកោះស្ដេច ពីការ ការពារខ្លួនពីជម្ងឺកូវីធ១៩

ថ្ងៃពុធ៤កើត ខែចេត្រ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១
ដោយមានការយកចិត្តទុក្ខដាក់ពីលោក ចេង មុនីរិទ្ធ អភិបាលស្រុក បានចាត់លោក ទួន ឱទី អភិបាលរងស្រុក ដឹកនាំក្រុមការងារចុះផ្សព្វផ្សាយប្រជាពលរដ្ឋនៅភូមិកោះស្ដេច សូមកាត់បន្ថយនៅការជួបជុំ បន្ទាប់មកលោកបានបានមតិថាយើងត្រូវការ ការចូលរួមរបស់អ្នកទាំងអស់គ្នាដើម្បីយកឈ្នះជំងឺដ៏កាចសាហាវមួយនេះ។​ សូមបងប្អូនបន្តនូវស្មារតី រួបរួមគ្នា ចូលរួមជាមួយរដ្ឋាភិបាល រក្សាឲ្យបាននូវវិធានការណ៍ការពារ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន។

ទាំងអស់គ្នា រួមគ្នា យើងនឹងអាចឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា! ((ជាពិសេសបងប្អូនកោះស្ដេច បើមានមនុស្សប្លែកមុខ ក៏មានជនជាតិផ្សេងៗ មកកោះស្ដេច សូមរាយការណ៍មកអាជ្ញាធរភ្លាម ដើម្បីសហគមន៍យើងគ្មានជម្ងឺកូវីធ១៩៕

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    13/03/2026

    លោកស្រីគ្រូពេទ្យ ប៉ែន អ៊ុងវីរ៉ា អនុប្រធាន​មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង អញ្ជើញចូលរួមពិធីប្រគល់ – ទទួល ឱសថ សម្ភារ និងបរិក្ខារវេជ្ជសាស្ត្រ សម្រាប់ប្រជាពលរដ្ឋរងគ្រោះនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ដែលជាអំណោយរបស់អង្គការសុខភាពពិភពលោក ជូនក្រសួងសុខាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង លោកស្រីវេជ្ជបណ្ឌិត Marianna Trias តំណាងអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជា។ សម្ភារៈជំនួយដែលបានផ្តល់រួមមាន ឧបករណ៍សង្គ្រោះបន្ទាន់ និងវះកាត់ (TESK) កញ្ចប់សង្គ្រោះបន្ទាន់ (IEHK) ព្រមទាំងឱសថ និងសម្ភារៈ វេជ្ជសាស្ត្រចាំបាច់ផ្សេងៗ ដើម្បីគាំទ្រមន្ទីរពេទ្យ និងមណ្ឌលសុខភាពក្នុងការផ្តល់សេវា ព្យាបាល និងរក្សាបន្តសេវាសុខាភិបាលចាំបាច់សម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

  • រដ្ឋបាលស្រុកស្រែអំបិល/
    13/03/2026

    លោក ជា ច័ន្ទកញ្ញា អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារចំបាច់មួយចំនួន

  • ហេង គីមឆន/
    13/03/2026

    លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខាខេត្ត គណៈកម្មាធិការសាខាខេត្ត ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ព្រះអនុគណស្រុក សប្បុរសជន ភ្ញៀវកិត្តិយស បាននិមន្ត និងអញ្ជើញជួបសួរសុខទុក្ខស្ត្រីមានផ្ទៃពោះ ស្រ្តីសម្រាលកូនចំនួន ៣០នាក់ និងគ្រួសារចាស់ជរាងាយរងគ្រោះចំនួន ៨០នាក់ សរុប ១១០នាក់ ក្នុងទិវាជាតិសុខភាព មាតា ទារក និងកុមារ ក្រោមប្រធានបទ “រួមគ្នាលើកកម្តស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារកមានសុខភាពល្អ” នៅស្រុកបូទូមសាគរ ខេត្តកោះកុង

  • ហេង គីមឆន/
    13/03/2026

    លោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលាថ្នាក់ជាតិផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងទារកដ្ឋាន រៀបចំដោយក្រសួងអប់រំយុវជន និងកីឡា

  • រដ្ឋបាលស្រុកថ្មបាំង/
    12/03/2026

    ប៉ុស្ដិ៍នគរបាលរដ្ឋបាល ឃុំតាទៃលើ បានចុះល្បាតក្នុងមូលដ្ឋាន ផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព

  • ហេង គីមឆន/
    13/03/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព និងសាខាជុំវិញខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធ