ស្រុកកោះកុង: រដ្ឋបាលឃុំតាតៃក្រោម នៅថ្ងៃចន្ទ ២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែ មិនា ឆ្នាំ ២០២១ លោក ធិន សម្បត្តិ មេឃុំ បានដឹកនាំក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ ប៉ុស្តិ៍សុខភាពឃុំ បានធ្វើសកម្មភាពបន្តចុះពិនិត្យ និងវាស់កំដៅ ជនជាតិខ្មែរ និងចិន ដែលកំពុងធ្វើចត្តាឡីស័ក ចំនួន ០២ ទីតាំង រួមមាន: 1 បានចុះយកកំដៅជនជាតិចិន និងខ្មែរ ចំនួន9 នាក់ ស្រី 5នាក់ នៅ រីសតសាហ្គា ។ 2 បានធ្វើចត្តាឡឺស័កពីរកន្លែង៖ក នៅផ្ទះលោក លី សុវណ្ណ 2 នាក់ប្តីប្រពន្ធ ស្ថិតនៅភូមិកោះអណ្តែត ខ នៅរីសតតាតៃមារីណា 14 នាក់ ស្រី 3 នាក់ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង។
ប្រភព: សន សេង