/ / /

រដ្ឋបាលឃុំជ្រោយប្រស់ បានសហការជាមួយមន្ត្រីប៉ុស្តិ៍សុខភាពឃុំ បន្តចុះពិនិត្យកម្តៅប្រជាពលរដ្ឋ ដែលត្រឡប់មកពីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន…

ស្រុកកោះកុង: រដ្ឋបាលឃុំជ្រោយប្រស់ ថ្ងៃសុក្រ ១៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិនា ឆ្នាំ២០២១ អាជ្ញាធរឃុំជ្រោយប្រស់ ដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ មន្ត្រីប៉ុស្ត៍សុខភាពឃុំ បន្តយាមតាមគោលដៅ ពិនិត្យ និងវាស់កំដៅប្រជាពលរដ្ឋដែលមកពីសិក្សានៅភ្នំពេញ , មកពីការកូននៅខេត្តសៀមរាប, តាកែវ , និងកំពត ហើយបានវិលត្រឡប់មកផ្ទះវិញ និងបានធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន ក្នុងភូមិថ្មី , ភូមិជ្រោយប្រស់ សរុបចំនួន ១៦នាក់ ស្រី១០នាក់ និងតាមដានអ្នកមកពីប្រទេសថៃ និងប្រទេសវៀតណាម ចូលមកក្នុងមូលដ្ឋានឃុំ ជាលទ្ធផលពុំមានប្រជាពលរដ្ឋ ឬពលករមកពីប្រទេសក្រៅទេ។

ប្រភព: សន សេង

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/08/2026

    លោក គឹម រម្នី អភិបាលរង នៃគណៈអភិបាលស្រុកគិរីសាគរ លោក ឃឿន សំ ប្រធានស្តីទីការិយាល័យអប់រំ យុវជន និងកីឡា និងមន្រ្តីការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកបានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្ដីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន និងការបង្ហាញការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស(HRMIS) ថ្មី

  • រដ្ឋបាលស្រុកស្រែអំបិល/
    28/08/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមពីធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ នៃការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា រវាងគណៈកម្មការជំនាញខេត្តកោះកុង និងគណៈកម្មការ ជំនាញខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

  • មន្ទីរអប់រំ យុវជន និងកីឡា/
    28/08/2026

    មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានសហការជាមួយមន្ទីរមុខងារសាធារណៈ ដឹកនាំអង្គសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈនៃអង្គគ្រូបង្រៀន និងការបង្ហាញពីការចូលប្រើប្រាស់ប្រព័ន្ធអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ(HRCPD)ថ្មី  

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    28/08/2026

    ឯកឧត្តម រស់ សូដែន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយអំពីលទ្ធផលគ្រួសារកសិករ និងជ្រើសរើសតំណាងកសិករ ដែលទទួលបានការគាំទ្រពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER)

  • ហេង គីមឆន/
    28/08/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញស្វាគមន៍លោកឡេ វ៉ាន់ភឿកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តអានយ៉ាង ក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការនៃការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    លោក វ៉ើ ដាយ៉ា ប្រធានស្ដីទីការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ និងកញ្ញា ឧត្ដម វាសនាសូនីតា មន្ត្រីការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួម សិក្ខាសាលាតម្រង់ទិសស្តីពី ការប៉ាន់ស្មានចំណាយការថែទាំសុខភាព ឆ្នាំ២០២៤-២០២៥ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្វើនៅវិទ្យាស្ថានសុខភាពសាធារណៈ រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។