/ / /

លោក អ៊ូឆេន ឆៃវិសាន្ត សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំក្រុមការងារចុះយកកំដៅអ្នកដែលកំពុងធ្វើចត្តាឡីស័ក នៅរីសតហ្សាហ្គា

ស្រុកកោះកុង: ឃុំតាតៃក្រោម ថ្ងៃព្រហស្បតិ៍ ១៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិនា ឆ្នាំ២០២១ លោក អ៊ូឆេន ឆៃវិសាន្ត សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំកម្លាំងរួមមាន ប៉ុស្តិ៍រដ្ឋបាលតាតៃក្រោម មន្ត្រីប៉ុស្តិ៍សុខភាពឃុំតាតៃក្រោម បានចុះត្រួតពិនិត្យតាមដានសុខភាព និងវាស់កំដៅ លើជនជាតិខ្មែរ និងជនជាតិចិន ចំនួន ០៩ នាក់ ស្រី ០៥ នាក់ ដែលកំពុងធ្វើចត្តាឡីស័ក ដាក់នៅដាច់ដោយឡែក រយ:ពេល ១៤ថ្ងៃ នៅរីសតហ្សាហ្គា ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ។ ក្រោយពីវាស់កំដៅរួចហើយ ឃើញថាពុំមានអ្វីគួរឲ្យកត់ សម្គាល់ឡើយ បន្ទាប់មក ក្រុមការងារឃុំបានណែនាំអោយពួកគាត់អនាម័យខ្ពស់ ពាក់ម៉ាស់លាងដៃ និងអាកល់ជាប្រចាំ ហាមចេញចូលទៅណាមកណា ក្នុងរយ:ពេលកំពុងធ្វើចត្តាលីស័កនេះ ។

ប្រភព: សន សេង

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    30/07/2026

    គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង បានដឹកនាំកម្លាំងចម្រុះចុះឡោមព័ទ្ធទីតាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅចំណុចទីតាំងខាងលិចស្តារលីត ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង

  • ហេង គីមឆន/
    30/07/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដង្ហែទៀនព្រះវស្សា ទៅវេរប្រគេនព្រះសង្ឃគង់ វត្តទេពនិមិត្ត(ហៅវត្តថ្មី)ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    30/07/2026

    លោកវេជ្ជបណ្ឌិត ម៉ក់ គឹមលី អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំស្តីពីការត្រៀមរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល (ToT)ស្តីពីការព្យាបាលជំងឺគ្រុនឈាមទៅដល់គ្រូពេទ្យនៅតាមមន្ទីរពេទ្យនៅទូទាំងប្រទេស ក្រោមអធិបតីភាព លោកជំទាវសាស្រ្តាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល តាមរយៈ​ប្រព័ន្ធវីដេអូzoom​។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    30/07/2026

    មន្រ្តីមន្ទីរសុខាភិបាលខេត្តកោះកុង ចំនួន ៦រូប (២រូប ចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធនិម្មិត ៤រូប) បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការប្រមូលទិន្នន័យ​ឧបករណ៍វាយតម្លៃកំរិតស្រាល​ EmONC តាមប្រព័ន្ធ​ Kobo Toolbox 

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    30/07/2026

    មន្ត្រីសុខាភិបាលខេត្តកោះកុង ចំនួន ២រូប បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី’’ការគ្រប់គ្រងទិន្នន័យសម្រាប់ប្រព័ន្ធរាយការណ៍ព្រឹត្តិការណ៍ ៧-១-៧ កម្ពុជា(Cam 7-1-7) ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត យី សេងឌឿន អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ចាប់ពីថ្ងៃទី២៨ -២៩ ខែកក្កដា ឆ្នាំ២០២៦។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    30/07/2026

    វគ្គបណ្តុះបណ្តាល ស្តីពីការបំពេញកំណត់ត្រាឯកសារថែទាំ ផ្ទៃពោះ និងការប្រើចំណាត់ថ្នាក់កូដពណ៌ដើម្បីកំណត់រកស្ត្រីផ្ទៃពោះមានហានិភ័យដល់មន្ត្រី នៃមន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ និងមណ្ឌលសុខភាពទាំង៨។