/ / /

សកម្មភាពចុះពិនិត្យលើមណ្ឌលកម្សាន្តមនុស្សពេញវ័យក្នុងក្រុងខេមរភូមិន្ទ

នាយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១

មន្រ្តីមន្ទីរទេសចរណ៍ សហការជាមួយកម្លាំងគណៈបញ្ជាការខេត្ត កងរាជអាវុធហត្ថ ដឹងនាំដោយលោក ឈឹម ចិន អភិបាលរងក្រុងខេមរភូមិន្ទ បានចុះត្រួតពិនិត្យតាមមណ្ឌលកម្សាន្តមនុស្សពេញវ័យ KTV បៀរហ្គាលឌិន ឱ្យផ្អាកដំណើរការបណ្តោះអាសន្ន និងមួយចំនួនទៀតបានចូលរួមសហការ និងអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍បានល្អ។ ក្រុមការងារក៏បានរំលឹកបន្ថែមអោយម្ចាស់អាជីវកម្មទាំងអស់ពង្រឹងបន្ថែមនូវការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍អោយបានខ្ជាប់ខ្ជួនរហូតដល់មានការជូនដំណឹងសារជាថ្មី។

សូមក្រើនរំលឹកថា ទីតាំងមណ្ឌលកម្សាន្តមនុស្សពេញវ័យណាដែលលួចលាក់បើកបន្ទប់ខារ៉ាអូខេច្រៀង បំពាននឹងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល នឹងត្រូវប្រឈមនឹងការដកហូតអាជ្ញាបណ្ណ និងផ្លូវច្បាប់ជាធរមាន។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    27/07/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ ក្រោមប្រធានបទ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/07/2026

    កិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/07/2026

    មន្រ្តីរាជការ នៃរដ្ឋបាលស្រុកមណ្ឌលសីមា បានធ្វើការគោរពទង់ជាតិ និងភ្លេងជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទនេះដើមសប្តាហ៍

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/07/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះទៅណែនាំ និងហាមឃាត់ឈ្មោះ ហ៊ុយ គីមហុង ជាម្ចាស់ផ្ទះបានយកគ្រឿងចក្រឈូសឆាយលុបប្រឡាយគន្លងទឹកហូរដែលក្រុមការងាររបស់រដ្ធបាលឃុំបានជួលគ្រឿងចក្រកាយសងខាងផ្លូវសម្រាប់ឲ្យទឹកហូរកុំឲ្យហូរច្រោះមករកផ្លូវ

  • ហេង គីមឆន/
    27/07/2026

    អង្គភាពពន្ធនាគារខេត្តកោះកុង បានប្រជុំកងជួរ គោរពទង់ជាតិ ដើម្បីត្រួតពិនិត្យកម្លាំង និងដាក់ទិសដៅការងារបន្ត ក្រោមការដឹកនាំរបស់លោក ឧត្តម​អគ្គានុរក្សថ្នាក់លេខ២​ ចាន់​ ចំណាន​ ប្រធានពន្ធនាគារខេត្ដកោះកុង

  • ហេង គីមឆន/
    26/07/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល ជាមួយកីឡាបាល់ទាត់ខេត្តកោះកុង ដែលត្រៀមចូលរួមប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០