/ / /

រដ្ឋបាលខេត្តកោះកុង បានសហការជាមួយរដ្ឋបាលស្រុកបូទុមសាគរ បានចុះផ្សព្វផ្សាយអំពីគោលនយោបាយដោះស្រាយដីធ្លី និងដំណើរការអនុវត្តបន្ត ជូនប្រជាពលរដ្ឋចំនួន ១៣១គ្រួសារ ដែលបានទទួលរងការប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ស៊ីណូម៉ិចស៉ិន ខូអិលធីឌី លីមីតធីត កន្លងមក

០៦/០៣/២០២១ វេលាម៉ោង ៨:៣០នាទីព្រឹក

====================

រដ្ឋបាលខេត្តកោះកុង បានសហការជាមួយរដ្ឋបាលស្រុកបូទុមសាគរ បានចុះផ្សព្វផ្សាយអំពីគោលនយោបាយដោះស្រាយដីធ្លី និងដំណើរការអនុវត្តបន្ត ជូនប្រជាពលរដ្ឋចំនួន ១៣១គ្រួសារ ដែលបានទទួលរងការប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ស៊ីណូម៉ិចស៉ិន ខូអិលធីឌី លីមីតធីត កន្លងមក ស្ថិតក្នុងភូមិសាស្រ្តស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមការដឹកនាំរបស់ លោក សុទ្ធីអភិបាលរង នៃគណៈអភិបាលខេត្ត ។

     រដ្ឋបាលស្រុកបូទុមសាគរ បានធ្វើសេចក្តីជូនដំណឹងអញ្ជើញប្រជាពលរដ្ឋពល១៣១ ដើម្បីចូលរួមដោយផ្ទាល់ រដ្ឋបាលស្រុកបានជម្រាបជូនថា ការបែងចែង ត្រូវបានធ្វើឡើងជាពីរខ្សែផ្លូវ គឺខ្សែទី១ ស្របនឹងវិថីសាយភូថង នឹងរៀបចំប្លង់ឡូតិ៍ ដែលមានដីទំហំទទឹង ២០ម៉ែត្រ គុណនឹង បណ្តោយ ៧០ម៉ែត្រ ហើយខ្សែទី២ នឹងរៀបចំប្លង់ឡូតិ៍ ដែលមានដីទំហំ ទទឹង ២០ម៉ែត្រ គុណនឹងបណ្តោយ ១០០ម៉ែត្រ សម្រាប់ធ្វើការបែងចែកជូនប្រជាពលរដ្ឋ ។

   ប្រជាពលរដ្ឋប្រមាណជាង ៧០គ្រួសារ មានភាពរីរាយទទួលយកនូវសំណងរបស់រដ្ឋបាលខេត្ត និងរដ្ឋបាលស្រុកបានបែងចែកជូនប៉ុន្តែមានប្រជាពលរដ្ឋមួយចំនួនមិនព្រមទទួលយកសំណងនេះទេដោយបានស្តាប់នូវពាក្យញុះញ៉ង់របស់ជនអុចអាល។ 

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

======================

ថ្ងៃសៅរ៍ ៨ រោច ខែផល្គុន ឆ្នាំជូត

ទោស័ក ពុទ្ធសករាជ ២៥៦៤

ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១

ថ្ងៃនេះ ជាថ្ងៃសីល

March 6, 2021

អត្ថបទផ្សេងទៀត

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    04/06/2026

    លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានអញ្ជើញចូលរូមកិច្ចប្រជុំប្រគល់-ទទួលផ្ទៃដីទំហំ ៤ ៩៣៨ ម៉ែត្រការ៉េ ចេញពីចម្ការឈើដាំ (ឈើអាកាស្យា) របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ជូនអង្គភាពការិយាល័យទី២ នៃកងទ័ពជើងគោក សម្រាប់សាងសង់ជាទីស្នាក់ការប្រចាំខេត្តកោះកុង

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    04/06/2026

    លោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលកោះកុង បានដឹកនាំមន្ត្រីខណ្ឌ ០១រូប ចុះធ្វើការផ្សព្វផ្សាយក្តាមសេះ ក្តាមថ្មពងក្រៅស្នូក ដល់សហគមន៍នេសាទចំនួន២ គឺមានសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស ឃុំថ្មស ស្រុកបូទុមសាគរ និងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រកោះខ្យង ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    04/06/2026

    លោក នូ ង៉ុយ នាយផ្នែករដ្ឋបាលជលផលពាមក្រសោប បានសហការជាមួយមន្រ្ដីអគ្គនាយកដ្ឋានជលផល ចុះប្រមូលព័ត៌មានទូទៅដែលបានអនុវត្តន៍កន្លងមករបស់សហគមន៍នេសាទឃុំពាមក្រសោប

  • រដ្ឋបាលស្រុកគិរីសាគរ/
    04/06/2026

    រដ្ឋបាលឃុំកោះស្ដេច បានឧបត្ថម្ភថវិកា ចំនួន១០មុឺនរៀល ជាថវិការបស់រដ្ឋបាលឃុំ (សេវាសង្គម) ជូនដល់ប្រជាពលរដ្ឋឈ្មោះ ណាត ម៉ាច អាយុ​ ៣០ឆ្នាំ​ ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច

  • មន្ទីរអប់រំ យុវជន និងកីឡា/
    04/06/2026

    លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានដឹកនាំក្រុមការងារនៃមន្ទីរអប់រំដើម្បីបើកវគ្គបណ្តុះបណ្តាលស្តីពី៖ការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ ២០២៧-២០២៩ និងរៀបចំកញ្ចប់ថវិកាឆ្នាំ២០២៧

  • មន្ទីរកិច្ចការនារី/
    04/06/2026

    លោកស្រី កាយ សារៀម ប្រធានការិយាល័យ សមភាពយេនឌ័រ និងព័ត៌មាន និងមន្ត្រី០១រូប បានចូលរួមរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី “សុខភាព និងអាហាររូបត្ថម្ភរបស់់ស្ត្រី និងកុមារ ” ដល់ប្រជាពលរដ្ឋ ក្រោមអធិបតីភាពលោកជំទាវ ចេង វន្នី ប្រធាន គណកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្ត នៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ។