រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះសា្រយបញ្ហាទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ៥គ្រួសារ ជាមួយក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខ័លឈ័រគ្រុប ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះសា្រយបញ្ហាទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ៥គ្រួសារ ជាមួយក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខ័លឈ័រគ្រុប ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាត និងណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះសា្រយបញ្ហាទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ៥គ្រួសារ (១. យេង ខុំ ភេទស្រី ២. យេង ខា ភេទស្រី ៣. ហ៊ុន ប៊ុនផន ភេទប្រុស ៤. លៀន មឿង ភេទស្រី និង៥. សុះ ស៊ុលគីភ្លី ភេទប្រុស) ជាមួយលោក ហេង ហ៊ុយ ម្ចាស់ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខ័លឈ័រគ្រុប ស្ថិតនៅឃុំជីខលើ និងឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។ កិច្ចប្រជុំនេះគឺ ដើម្បីប្រមូលព័ត៌មានបន្ថែម​អំពី​មូលហេតុ នៃបញ្ហាទំនាស់ដីធ្លីនេះពីភាគីប្រជាពលរដ្ឋទាំង៥គ្រួសារ និងលោក ហេង ហ៊ុយ។បន្ទាប់ពីកិច្ចប្រជុំប្រមូលព័ត៌មានបន្ថែមនេះ លោក សុខ សុទ្ធី អភិបាលរងខេត្ត នឹង​​រៀបចំរបាយការណ៍ជូនថ្នាក់ដឹកនាំខេត្ត ដើម្បីគោរពស្នើសុំអនុសាសន៍ដឹកនាំបន្តទៀត៕

អត្ថបទទាក់ទង