លោកឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ស្នងការ បានធ្វើការប្រគល់កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ចំនួន ០៥ រូប បន្ថែម ដើម្បីទៅសហការ ជាមួយកម្លាំងនគរបាល នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២៧ ដើម្បីល្បាតទប់ស្កាត់ការលួចចូលដោយខុសច្បាប់ គេចពីការធ្វើចត្តាឡីស័ក។