រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពចុះសួរសុខទុក្ខ​ប្រជាពលរ ប្រជាពលរដ្ឋនៅភូមិកោះស្តេច​ ឃុំកោះស្តេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង

ថ្ងៃទី១៥​ ខែកុម្ភៈ​ ឆ្នាំ២០២១​ តាមការណែនាំ​ និងយកចិត្តទុកដាក់បំផុតរបស់លោកជំទាវ​ មិថុនា​ ភូថង​ អភិបាល​ នៃគណៈអភិបាលខេត្ត​ និងជាប្រធានសាខាកាកបាទក្រហមខេត្តកោះកុង​ លោក​ ចេង​ មុនីរិទ្ធ​ អភិបាល​ នៃគណៈអភិបាលស្រុក​ និងជាប្រធាន​អនុសាខាកាកបាទក្រហមស្រុកគិរីសាគរ​ បានចាត់តាំងលោក​ ទួន​ ឪទី​ អនុប្រធានអនុសាខាកាកបាទក្រហមស្រុក​ ដឹកនាំក្រុមការងារ​ និងសមជិក​ ស.ស.យ.ក​ ស្រុក​ ចំនួន​ ០៤​ រូប​ នាំយកថវិកាឧបត្ថម្ភដល់ប្រជាពលរដ្ឋចាស់ជរា​ ឈ្មោះ​ ផុក​ ឃួន​ ភេទប្រុស​ អាយុ​ ៨០​ មានជំងឺងងិតភ្នែក​ នៅភូមិកោះស្តេច​ ឃុំកោះស្តេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង
-​ លោក​ ចេង​ មុនីរិទ្ធ​ អភិបាល​ នៃគណៈអភិបាលស្រុក​ ឧបត្ថម្ភថវិកា​ ចំនួន​ ២០០,០០០​ រៀល​
-​ អនុសាខាកាកបាទក្រហមស្រុក​ ឧបត្ថម្ភថវិកា​ ចំនួន​ ២០០,០០០​ រៀល
-​ ថវិកា​ ស.ស.យ.ក​ ចំនួន​ ១០០,​០០០​ រៀល
-​ លោក​ សុខ​ ចេង​ ឧបត្ថម្ភថវិកាចំនួន​​ ២០០,០០០​ រៀល។

អត្ថបទទាក់ទង